ការឃោសនាបោះឆ្នោត ប្រធានាធិបតីបារាំង ចាប់ផ្ដើមជាមួយ នឹងក្រឹតក្រមដ៏តឹងតែងថ្មី
ការផ្សាយរូបភាពលើក្រដាស តាមទីធ្លាសាធារណៈ ឬតាមទូរទស្សន៍ និងពេលវេលានិយាយ របស់បេក្ខជននីមួយៗ កំណត់ដោយ ក្រឹតក្រមមួយយ៉ាងតឹងតែងជាងពេលណាៗទាំងអស់ ត្រូវបានដាក់ចុះមកដោយ ក្រុមប្រឺក្សាជាន់ខ្ពស់នៃរដ្ឋ របស់ប្រទេសបារាំង។ ការឃោសនាបោះឆ្នោតជាផ្លូវការនេះ បានប្រកាសអោយចាប់ផ្ដើម ពីថ្ងៃច័ន្ទ ទី៩មេសានេះ រហូតដល់ មូយថ្ងៃមុន កាបោះឆ្នោត គឺថ្ងៃសៅរិ៍ទី ២១មេសា នៅម៉ោង ០០។ គឺវានឹងចប់ នៅយប់កណ្ដាលអាធ្រាតុថ្ងៃសុក្រទី ២០ ដោយគេទុកពេលពេញមួយថ្ងែមុន ជាថ្ងៃសំរាក ឬក៏អាចជាថ្ងែសំរាប់ត្រឹះរិះពិចារណារបស់ ប្រជាអ្នកបោះឆ្នោតបារាំង។
- ដោយ: មនោរម្យ.អាំងហ្វូ
- April 12, 2012
- ប្រធានបទ:
- សម្រាំងបច្ចុប្បន្នភាព, គួរតែអាន នៅទំព័រមុខ, គ្រប់អត្ថបទជាខេមរភាសា, បច្ចុប្បន្នភាពក្នុងលោក, បារាំង