ការឃោសនាបោះឆ្នោត ប្រធានាធិបតីបារាំង ចាប់ផ្ដើមជាមួយ នឹងក្រឹតក្រមដ៏តឹងតែងថ្មី
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: April 12, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការផ្សាយរូបភាពលើក្រដាស តាមទីធ្លាសាធារណៈ ឬតាមទូរទស្សន៍ និងពេលវេលានិយាយ របស់បេក្ខជននីមួយៗ កំណត់ដោយ ក្រឹតក្រមមួយយ៉ាងតឹងតែងជាងពេលណាៗទាំងអស់ ត្រូវបានដាក់ចុះមកដោយ ក្រុមប្រឺក្សាជាន់ខ្ពស់នៃរដ្ឋ របស់ប្រទេសបារាំង។ ការឃោសនាបោះឆ្នោតជាផ្លូវការនេះ បានប្រកាសអោយចាប់ផ្ដើម ពីថ្ងៃច័ន្ទ ទី៩មេសានេះ រហូតដល់ មូយថ្ងៃមុន កាបោះឆ្នោត គឺថ្ងៃសៅរិ៍ទី ២១មេសា នៅម៉ោង ០០។ គឺវានឹងចប់ នៅយប់កណ្ដាលអាធ្រាតុថ្ងៃសុក្រទី ២០ ដោយគេទុកពេលពេញមួយថ្ងែមុន ជាថ្ងៃសំរាក ឬក៏អាចជាថ្ងែសំរាប់ត្រឹះរិះពិចារណារបស់ ប្រជាអ្នកបោះឆ្នោតបារាំង។
ចាប់ពីថ្ងៃច័ន្ទនេះទៅ ផ្លាកតាំងរូបភាព ឬការផ្សាយឃោសនាផ្សេងៗរបស់បេក្ខជនប្រធានាធិបតីនានា ត្រូវបានគេដាក់តាំង ជាសាធារណៈនៅក្នុង រាល់គ្រប់សង្កាត់ភូមិឃុំ ក្នុងប្រទេសបារាំង ដីគោក និងនៅឯនាយសមុទ្រ។ ប៉ុន្តែទាំងអស់នេះ នឹងត្រូវមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ រហូតដល់ទៅ ទំហំរបស់ក្រដាស់ផ្សាយទាំងនោះជាដើម។ រាល់បេក្ខជនទាំងអស់ មានសិទ្ធិ បិតក្រដាស់ផ្សព្វផ្សាយរបស់ខ្លួនចំនួនតែពីរសន្លឹកទេ នៅតាមទីកន្លែងផ្សព្វផ្សាយមួយៗ ហើយមួយសន្លឹក និយាយពីគោលនយោបាយរបស់ខ្លួន និងមួយទៀត ផ្សព្វផ្សាយពីការជួបជុំប្រជុំរបស់ខ្លួននៅតាមភូមិឃុំសង្កាត់ ឬក៏អាចជាកម្មវិធី បានបញ្ជាក់ពីម៉ោងពេល ដែលខ្លួនបានធ្វើជាមួយខាងវិទ្យុនិងទូរទស្សន៍។ ក្រដាសផ្សព្វផ្សាយទាំងនេះ ត្រូវមានខ្នាតដូចៗគ្នា នៅទីណាក៏ដោយក្នុងប្រទេសបារាំង ហើយត្រូវរក្សាទុកជាឯកសារ តាមជួរបន្ទាត់ងាយស្រួល ក្នុងការចាប់ឆ្នោតដើម្បីផ្សព្វផ្សាយ។ គេហាមឃាត់ មិនអោយបោះពុម្ភលើក្រដាស់សរទទេស្អាតទេ ដោយទុកសិទ្ធិនេះអោយ ទៅតែខាងរដ្ឋបាលប៉ុណ្ណោះ។ គេក៏ហាមឃាត់ផងដែរ ក្នុងការប្រើប្រាស់ ពណ៌ទាំងបីរបស់ ទង់ជាតិបារាំង ខៀវសរក្រហម លើកលែងតែជាពណ៌នៅក្នុង ផ្លាកសញ្ញារបស់គណបក្សនយោបាយ។
រាល់បេក្ខជនទាំងអស់ អាចផ្ញើរសេចក្ដីប្រកាសរបស់ខ្លួន ទៅប្រជាអ្នកបោះឆ្នោត នៅលើក្រដាស់ទាំងសងខាងមួយសន្លឹក ហើយគេបានកំណត់អោយប្រើប្រាស់ប្រភេទក្រដាស់ ទំងន់ត្រឹមតែ ពី៦០ទៅ៨០ក្រាមក្នុងមួយម៉ែត្រការេប៉ុណ្ណោះ។ រឺឯផ្នែកសោតទស្សន៍វិញ ការផ្សព្វផ្សាយឃោសនារបស់រាល់បេក្ខជននីមួយៗ នឹងចាប់ផ្ដើមចាក់ផ្សាយ ក្នុងបណ្ដាញវិទ្យុ និងទូរទស្សន៍របស់រដ្ឋ ទៅតាមជួរបន្ទាត់ដែលបានចាប់ឆ្នោតរូច ហើយមានរយះពេលផ្សាយទាំងអស់តែ ៤៣នាទី រាប់ពីថ្ងៃច័ន្ទទី៩នេះ រហូតដល់ថ្ងៃសុក្រទី២០មេសា ដែលត្រូវជា ១នាទី៣០វិនាទី សំរាប់ការឃោសនាខ្លីៗ និង ៣នាទី៣០វិនាទី សំរាប់ការឃោសនាវែង។
អ្វីដែលពិសេសសំរាប់ការបោះឆ្នោតលើកនេះ គឺរាល់ការឃោសនាបោះឆ្នោតទាំងឡាយ ត្រូវតែគោរពតាមនិយាមបទ និង ក្រឹតក្រមធម្មជាតិ écologie របស់អ៊ឺរ៉ុប ៕
ដោយ សេកមនោកុមារ - ប៉ារីស ទី ០៩ មេសា ២០១២ ។Crédit Photo : wikipedia.org