ពូទីន ជាប់​ឆ្នោត​ជា​ថ្មី​ក្នុង​ការ​បោះឆ្នោត​មួយ ដែល​រង​ការ​រិះ​គន់

ប្រធានាធិបតីផុតអាណត្តិ លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បាទទួលសម្លេងឆ្នោតគាំទ្រ ដ៏ភ្លូកទឹកភ្លូកដី ប្រមាណជា៧៦% នៅក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៃសហព័ន្ធរ៉ុស្ស៊ី ក្នុងថ្ងៃអាទិត្យនេះ។ ប៉ុន្តែការបោះឆ្នោតនេះ ត្រូវបានគណបក្សប្រឆាំងនិយាយថា ធ្វើឡើងគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ។
ពូទីន ជាប់​ឆ្នោត​ជា​ថ្មី​ក្នុង​ការ​បោះឆ្នោត​មួយ ដែល​រង​ការ​រិះ​គន់
លោក វ្លាឌីមៀរ ពូទីន ជាប់ឆ្នោតជាប្រធានាធិបតី សម្រាប់អាណត្តិទី៤នេះ ជាបន្តទៀត។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 19, 2018
  • ប្រធានបទ: នយោបាយរ៉ូស្ស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លទ្ធផលជា​បណ្ដោះអាសន្ន ដែលទទួលបាន នៅយប់ថ្ងៃអាទិត្យនេះ បានខុសពីការស្ទង់មតិ ក្នុងពេលកន្លងមក។ លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីផុតអាណត្តិ នៃប្រទេសរ៉ុស្ស៊ី បានឈប់ឆ្នោតជាថ្មីទៀត ដើម្បីបន្តដឹកនាំប្រទេសមហាអំណាចមួយនេះ បន្ទាប់ពីលោកបាននៅក្នុងតំណែង អស់រយៈពេល១៨ឆ្នាំកន្លងមកហើយ (បីអាណត្តិ)។

ក្នុងល្ងាចថ្ងៃអាទិត្យនេះ បន្ទាប់ពីបានបិទទ្វាការិយាល័យបោះឆ្នោតចុងក្រោយ ដែលស្ថិតនៅភាគខាងលិចបំផុត នៃទឹកដីរ៉ូស្ស៊ី ដែលស្ថិតកណ្ដាលទ្វីបអ៊ឺរ៉ុប (ឧបទ្វីប "Kaliningrad" ជាប់ប្រទេសប៉ូឡូញ) ការស្ទង់មតិ នៃការរាប់សន្លឹកឆ្នោត បានបង្ហាញនូវតួលេខដំបូងថា លោក ពូទីន ទទួលបានសម្លេងឆ្នោត គិតជាភាគរយ ៧៣,៩% ច្រើនជាងសម្លេងឆ្នោត កាលពីឆ្នាំ២០១២ ដែលលោកទទួលបាន ត្រឹមតែ ៦៣,៦%។

ប៉ុន្តែរបាយការណ៍​ នៃការស្ទង់មតិចុងក្រោយ ដែលចេញផ្សាយនៅមុននេះបន្តិច បានតំឡើងតួលេខ នៃសម្លេងឆ្នោត​គាំទ្រលោក ពូទីន រហូតដល់ ៧៦%។ សម្លេងឆ្នោតនេះ បាននាំមុខយ៉ាងសម្បើម ពីលើបេក្ខជនបីនាក់ផ្សេងទៀត ដែលទទួលបានត្រឹមតែ ១២% សម្រាប់លោក «Pavel Groudinine» (ឆ្វេងនិយម), ៦% សម្រាប់លោក «Vladimir Jirinovski» (ជាតិនិយមជ្រុល) និង១,៥%សម្រាប់អ្នកស្រី «Ksénia Sobtchak» (សេរីនិយមកណ្ដាល)។ 

ការជាប់ឆ្នោតជាថ្មីនេះ នឹងអនុញ្ញាតឲ្យបុរសខ្លាំងរ៉ូស្ស៊ី អាយុ៦៥ឆ្នាំ ដែលមានកើតចេញ ពីត្រកូលកម្មករ នៅបន្តកាន់អំណាច សម្រាប់អាណត្តិទី៤ រហូតដល់ឆ្នាំ២០២៤។ នៅយប់នេះ ជាមួយនឹងជ័យជំនះ​ដ៏ខ្លាំងក្លា លោកបានចេញបង្ហាញមុខ នៅមិនឆ្ងាយពីវិមានក្រឹមឡាំង (រដ្ឋធានីម៉ូស្គូ) ចំពោះអ្នកគាំទ្រច្រើនរយនាក់ ដោយហៅការឈ្នះឆ្នោតនេះ ជា«ការជឿទុកចិត្ត និងក្ដីសង្ឃឹម ពីសំណាក់ប្រជាជន»។

លោក ពូទីន ថ្លែងឡើងថា៖ «យើងនឹងប្រឹងប្រែងធ្វើការ ឲ្យបានខ្លាំងបំផុត ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធិភាព»។

ប៉ុន្តែការបោះឆ្នោតនេះ រងការបរិហារខ្លាំងៗ ពីគណបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើលឯករាជ្យ ថាមានពោរពេញ ដោយភាពមិនប្រក្រតី និងការលួចបន្លំ ជាច្រើនពាន់ករណី ក្នុងនោះមានដូចជា ក្រុមអាជ្ញាធរបានដឹកជញ្ជូនអ្នកបោះឆ្នោត ទាំងរថយន្ដក្រុងៗ មកបោះឆ្នោត - ការគម្រាមទៅលើអ្នកឃ្លាំមើល - ហិបឆ្នោតដែលពេញប្រៀបដោយសន្លឹកឆ្នោត និងមន្ត្រីការិយាល័យបោះឆ្នោតជាច្រើន បានយកសន្លឹកឆ្នោត ដែលគូសស្រាប់  លួចញាត់បញ្ចូល ទៅក្នុងហិបឆ្នោត ជាដើម។

មន្ត្រីបក្សប្រឆាំងមួយរូប បានលើកឡើងថា៖ «គ្រប់ពលរដ្ឋសាមញ្ញ ដែលទៅបោះឆ្នោត ពិបាកនឹងជឿណាស់ថា នេះគឺជាការបោះឆ្នោតធម្មតាមួយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...