អលង្កា៦លានដុល្លារ ត្រូវបានលួចក្នុងយប់ចូលឆ្នាំ នៅញ៉ូយក
នគរបាលច្រើនពាន់នាក់ (៧ពាន់) ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ នៅទីលាន «Times Square» ដ៏ល្បីនៃទីក្រុងញ៉ូយក សហរដ្ឋអាមេរិក ដែលមានការជួបជុំគ្នា របស់មនុស្សរាប់សិបម៉ឺននាក់ ក្នុងយប់ឆ្លងឆ្នាំ ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ចូលមកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ប៉ុន្តែកងកម្លាំងនគរបាលទាំងនោះ មិនបានចាប់អារម្មណ៍ នឹងចោរគាស់ហាងបីនាក់ ដែលបានធ្វើសកម្មភាព នៅចំងាយមិនឆ្ងាយប៉ុន្មាន ពីទីប្រារព្ធបុណ្យ ចូលឆ្នាំថ្មីនោះឡើយ។
មហាចោរទាំងបី បានធ្វើសកម្មភាព នៅវេលាម៉ោង ២២ យប់ថ្ងៃទី៣១ ខែធ្នូ ដោយបានប្រើដងដែក និងញញួរ ដើម្បីគាស់ទ្វាហាងបោះដុំ នូវគ្រឿងអលង្កាដ៏ល្បីមួយ ឈ្មោះ «KGK Holdings» ដែលស្ថិតនៅជាន់ទី៦ នៃអាគារមួយ កណ្ដាលក្រុង។ ពួកគេបានគាស់ ទូដែកចំនួនពីរគ្រឿង ដែលមានដាក់ នូវខ្សែដៃ ខ្សែក ចិញ្ចៀន ក្រវិល... ដែលមានតម្លៃប្រមាណជា ៦លានដុល្លារ និងបានចាកចេញទៅវិញ ជាមួយនឹងគ្រឿងអលង្កាទាំងនេះ [...]