ទិដ្ឋភាពនៃការផ្ទុះ(គ្រាប់បែក?)ដ៏ខ្លាំងមួយ នៅកណ្ដាលក្រុងញ៉ូយក
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 19, 2016
- ប្រធានបទ: ការផ្ទុះមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការផ្ទុះដ៏ខ្លាំងមួយនេះ បានកើតឡើង នាវេលាយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងសង្កាត់ «Chelsea» ស្ថិតនៅលើកោះ «Manhattan» របស់ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ អភិបាលក្រុងញ៉ូយក លោក អេនឌ្រូ ខោម៉ូ (Andrew Cuomo) បានថ្លែងនៅថ្ងៃអាទិត្យនេះ ថាសម្លេងនៃការផ្ទុះនោះ អាចមានកម្រិត ស្មើនឹងការដាក់បំផ្ទុះគ្រាប់បែក ប៉ុន្តែមិនមានជាប់ទាក់ទង ជាមួយនឹងភេរវកម្មអន្តរជាតិនោះទេ។
មនុស្ស២៩នាក់ បានរងរបួសពីហេតុការណ៍នេះ ក្នុងនោះម្នាក់របួសធ្ងន់។ កម្លាំងផ្ទុះដ៏ខ្លាំង ក៏បានបង្កឲ្យទ្រព្យសម្បត្តិ នៅជុំវិញនោះ បានទទួលការខូចខាតដែរ។
ហេតុការណ៍នេះ បានកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។ លោកអភិបាលក្រុង បានថ្លែងឲ្យដឹងទៀតថា៖ «កម្លាំងនគរបាល ប្រមាណជា១០០០នាក់ទៀត ត្រូវបានដាក់ពង្រាយបន្ថែម ដើម្បីបង្ការហេតុការណ៍ ជាយថាហេតុណាផ្សេង»។
នៅលើបណ្ដាញសង្គមវិញ រូបភាពវីដេអូដទៃទៀត (វីដេអូខាងក្រោម) បានបង្ហាញដែរពីអំឡុងពេល នៃការផ្ទុះ និងពីកម្លាំងផ្ទុះ ដែលមានទំហំខ្លាំង នៅកណ្ដាលតំបន់មួយនេះ នៃក្រុងញ៉ូយក ដែលសម្បូរទៅដោយអ្នកដើរលេងយប់៕
"Je me suis comme envolé", raconte une victime de l'explosion à New Yorkhttps://t.co/ktscWNzlz5 pic.twitter.com/7MhpI8zEvf
— franceinfo plus (@franceinfoplus) 18 september 2016