ពីរគីឡូដីជុំវិញពន្ធនាគារព្រៃសរ ពលរដ្ឋរអ៊ូពីប្រព័ន្ធទូរស័ព្ទ ថាត្រូវបានកាត់ផ្តាច់
ប្រជាពលរដ្ឋលក់គ្រឿងទេសម្នាក់ នៅជិតពន្ធនាគារព្រៃសរ ដែលស្ថិតក្នុងភូមិចក សង្កាត់ព្រៃវែង បានបង្ហាញ ការពីការ លំបាករបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ក្នុងការប្រើប្រាស់ នូវប្រព័ន្ធទំនាក់ទំនងតាមទូរស័ព្ទ ដែលមិនអាចផ្តល់ព័ត៌មាន ឲ្យគ្នាទៅវិញទៅមក ស្វែងរកជំនួយ ឬផ្តល់ព័ត៌មាន ទៅណាមកណា ឬរកគ្រូពេទ្យបានឡើយ។ ពិសេសពេលយប់ព្រលប់ ដែលមានរឿងហើយ មិនអាចធ្វើការ ហៅទូរស័ព្ទចេញ ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យជួយបានទាន់ពេលវេលា។
ថ្លែងក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ពលរដ្ឋរូបនេះ បានរឿបរាប់ថា៖ «ខ្ញុំជាអាជីវករ ឥវ៉ាន់លក់ដូ ត្រូវការហៅតាមទូរស័ព្ទ ដើម្បីហៅទំនិញចូល។ មានការខាតបង់ពេលវេលា លុយកាក់ច្រើនណាស់ ព្រោះឥវ៉ាន់ដែលត្រូវហៅ គេឲ្យយកមកឲ្យ ត្រូវឡើងទៅយកខ្លួនឯងវិញ។ (…) ចាប់ពីដើមខែមករា ឆ្នាំ២០១៥នេះ មកទូរស័ព្ទ ក៏ហៅមិនចេញ ឯសេវាក៏គ្មាន។»
អាជីវករដដែល បានបន្តថា ប្រភពដែលផ្តើម ឲ្យបិទប្រព័ន្ធទូរស័ព្ទ [...]