វីយ៉ូឡុងនៃនាវាទីតានីក៖ ប្រវត្តិអស្ចារ្យ មានអាយុ១០១ឆ្នាំក្រោយមក
១០១ឆ្នាំក្រោយពីការលិច មហានាវាកំសាន្ដធំជាងគេក្នុងពិភពលោក វីយ៉ូឡុងធ្វើពីឈើពណ៌ផ្កាឈូកមួយ កម្មសិទ្ធិរបស់អ្នកដឹកនាំភ្លេង នៅលើនាវានេះ ត្រូវបានគេដឹងពីអត្តសញ្ញាណរបស់វា នៅថ្ងៃនេះ។ មិនត្រឹមតែប៉ុណ្ណឹង ឧបករណ៍ភ្លេងមួយនេះ ក៏បាននាំមកជាមួយ អោយយើងដឹង នូវ«ប្រវត្តដ៏អស្ចារ្យ» គួរអោយចង់តាមដាននោះផង។
វីយ៉ូឡុងនៃនាវាទីតានីក។
វីយ៉ូឡុងធ្វើពីឈើពណ៌ផ្កាឈូក កម្មសិទ្ធិរបស់អ្នកដឹកនាំភ្លេង នៅលើនាវា«ទីតានីក» ត្រូវបានរកឃើញនៅក្នុងឃ្លាំងផ្ទុកឥវ៉ាន់ចាស់ៗមួយ នៅអង់គ្លេស ហើយដឹងពីអត្តសញ្ញាណរបស់វា ១០១ឆ្នាំក្រោយពីការលិច នាវាយក្សសម្រាប់ធ្វើដំណើរកំសាន្ដនេះ។ ជាការថ្លែងអោយដឹង របស់គ្រឹស្ថានដេញថ្លៃមួយ ក្នុងប្រទេសនេះ ឈ្មោះ ហង់រី ហាតឡី អេន សាន់ (Henry Aldridge & Son) ដោយបានបញ្ជាក់ថា គេបានចំណាយពេល [...]