MetFone ទិញយក Beeline
សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Beeline ដែលបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមីនា បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ក្រុមហ៊ុន Sotelco LTD. ដែលជាក្រុមហ៊ុន ផ្ដល់សេវាទូរស័ព្ទ Beeline បានសម្រេច លើកិច្ចព្រមព្រៀងមួយ ក្នុងការផ្ទេរអាជ្ញាប័ណ្ណ និងទ្រព្យសម្បត្តិមួយចំនួន ទៅឱ្យក្រុមហ៊ុន Viettel (Cambodia) Pte. Ltd. ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ Metfone ។
សេចក្តីប្រកាសនេះ បានបន្តថា ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធ Beeline ទាំងអស់ នឹងត្រូវផ្ទេរទៅប្រើប្រាស់ បណ្ដាញប្រព័ន្ធរបស់ Metfoneវីញ ចាប់ពីថ្ងៃទី២៤ ខែមីនាតទៅ ដោយរក្សាទុកលេខ នៅដដែល ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា ក្រុមហ៊ុន Sotelco នឹងបញ្ចប់កុងត្រា និងឈប់ផ្ដល់សេវា ដល់អតិថិជនរបស់ខ្លួន តែនៅបន្តដោះស្រាយបញ្ហានានា ដែលបានកើតមានមុនការផ្ទេរ ទៅប្រើប្រព័ន្ធរបស់ក្រុមហ៊ុន Metfone។ ទឹកប្រាក់គោល នៅក្នុងគណនី [...]