MetFone ទិញយក Beeline

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ផ្ដល់សេវាទូរស័ព្ទ B eeline បានឱ្យដឹងថា ក្រុមហ៊ុន Beeline បានលក់ទ្រព្យសម្បត្តិ និងអាជ្ញាប័ណ្ណរបស់ខ្លួន ទៅឱ្យក្រុមហ៊ុន Metfone ហើយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 21, 2015
  • ប្រធានបទ: ទូរស័ព្ទ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Beeline ដែលបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមីនា បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ក្រុមហ៊ុន Sotelco LTD. ដែលជាក្រុមហ៊ុន ផ្ដល់សេវាទូរស័ព្ទ Beeline បាន​សម្រេច លើកិច្ចព្រមព្រៀងមួយ ក្នុងការផ្ទេរអាជ្ញាប័ណ្ណ និងទ្រព្យសម្បត្តិមួយចំនួន ទៅឱ្យក្រុមហ៊ុន Viettel (Cambodia) Pte. Ltd. ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ Metfone ។

សេចក្តីប្រកាសនេះ បានបន្តថា ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធ Beeline ទាំងអស់ នឹងត្រូវផ្ទេរទៅប្រើប្រាស់ បណ្ដាញ​ប្រព័ន្ធ​របស់ Metfoneវីញ ចាប់ពីថ្ងៃទី២៤ ខែមីនាតទៅ ដោយរក្សាទុកលេខ នៅដដែល ។

សេចក្តីប្រកាសដដែល បានបញ្ជាក់ថា ក្រុមហ៊ុន Sotelco នឹងបញ្ចប់កុងត្រា និងឈប់ផ្ដល់សេវា ដល់អតិថិជនរបស់ខ្លួន តែនៅបន្តដោះស្រាយបញ្ហានានា ដែលបានកើតមានមុនការផ្ទេរ ទៅប្រើប្រព័ន្ធរបស់ក្រុមហ៊ុន Metfone។ ទឹកប្រាក់​គោល នៅក្នុងគណនី នឹងត្រូវបានរក្សាទុក តែទឹកប្រាក់បន្ថែម នឹងត្រូវបានកាត់ចោល៕

នេះជាសេចក្ដីប្រកាសព័ត៌មាន សរសេរជាភាសាអង់គ្លេស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...