ជាមួយសុដន់ទំងន់ ១៤,៤គ.ក នាង​ប្រកាស​រក​«ប្រុស​ស្នេហ៍»

បន្ទាប់ពីបានរស់នៅ អាក់អន់ស្រពន់ចិត្ត ជាមួយនឹងសុដន់ ដ៏ធំមហិមា អស់ជាច្រើនឆ្នាំមក ស្ត្រីជាតិអាមេរិកាំង អាយុ៣៦ឆ្នាំម្នាក់នេះ បានជ្រើសរើស ការសម្រេចចិត្តរបស់នាង៖ នោះ គឺស្វែងរក រាជបុត្រកំពូលស្នេហ៍របស់នាង មកធ្វើជាគូជីវិត។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - យកការណ៍៖ ក. វិច្ចនី - បារីស ថ្ងៃទី ២០មីនា ២០១៥
  • កែប្រែចុងក្រោយ: March 22, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាងកញ្ញា គ្រីស្ទី ឡ័វ (Kristy Love) មិនមានជីវិត ប្រកបដោយសុភមង្គលប៉ុន្មានទេ។ ស្ត្រីអាមេរិកាំង ដែលរស់នៅក្រុង អាត្លង់តា (Atlanta ភាគខាងកើត នៃសហរដ្ឋអាមេរិក) រូបនេះ បានខ្វល់ខ្វាយជាប្រចាំ តែជាមួយទំងន់សុដន់ ទាំងគូ​របស់​នាង ដែលមានទំហំពីធម្មជាតិ យ៉ាងធំមហិមា៖ ម្ខាងមានទំងន់៧,២គីឡូក្រាម ដែលបើគេបូកទំងន់សុដន់ ទាំង​សង​ខាង ១៤,៤គីឡូក្រាម គឺវាស្មើទៅនឹងទំងន់ របស់កុមារម្នាក់ អាយុច្រើនជាង ២ឆ្នាំ។

អស់រយៈពេល ជាច្រើនឆ្នាំមកហើយ នាង គ្រីស្ទី ឡ័វ ដែលនៅឆ្នាំនេះ មានអាយុ៣៦ឆ្នាំ មិនដែលបានសប្បាយចិត្ត​សោះ​ឡើយ ជាមួយភាពពិសេស នៃដងខ្លួនរបស់នាងនេះ។ ដើមទ្រូង ដែលមានលក្ខណៈទើសទែង និងគួរឲ្យខ្មាសអៀននេះ បានធ្វើឲ្យនាង គ្រីស្ទី រស់នៅលាក់ខ្លួន មិនសូវចេញទៅណាមកណា ហើយលាក់«មហាភ្នំ»ទាំងគូ តែនៅក្នុងអាវទ្រនាប់ ដែលកាត់ឡើងសម្រាប់តែវា។ ទើសទែង ដែលបើសូម្បីតែ ធ្វើបាយទឹកញ៉ាំ ក៏នាងត្រូវប្រឈមមុខ នូវភាពលំបាក​ក្នុង​ការ​​ងាក​ខ្លួនចុះឡើង យ៉ាងខ្លាំងដែរ។ ជាពិសេស វាបានរំខាននាង នៅពេលនាង ចេញទៅស្វែងរកការងារធ្វើ។

ប៉ុន្តែរយៈពេល នៃសុបិន្តដ៏អាក្រក់នេះ បានបិទបញ្ចប់ហើយ។ វាត្រូវតែបញ្ចប់ ប្រសិនបើគេសម្រេចចិត្ត បិទបញ្ចប់វា។ ផ្ទុយទៅវិញ នាង គ្រីស្ទី បានយកភាពពិសេស នៃសុដន់ទាំងគូនេះ មកប្រើប្រាស់ ដើម្បីជាគុណប្រយោជន៍វិញ។ នាង​បានរកប្រាក់ ដាក់ហោប៉ៅ ដោយប្រើប្រាស់សុដន់ទាំងគូរ ធ្វើការគក់ច្របាច់ (Message) ឲ្យនរណាក៏ដោយ ដែលចង់​បានសេវាកម្មនេះ (កុំច្រឡំ នឹងការលក់ខ្លួនឲ្យសោះ - កាយវិការនេះ ចង់និយាយថា នាងប្រើប្រាស់សុដន់ ជំនួសដៃ ឬ​ជើង)។ សុដន់ទាំងគូនេះ ក៏បានជួយជំនួសដៃជើងនាង ក្នុងការដាក់របស់របរប្រើប្រាស់ ជាច្រើនតាមខ្លួននោះដែរ។ នាង​និយាយ​ថា៖ «ខ្ញុំអាចយករបស់មកតាមខ្លួន គ្រប់បែបយ៉ាង ដោយដាក់នៅចន្លោះដើមទ្រូងទាំងពីរ ដូចជាទឹកអប់ ទូរស័ព្ទ​ដៃ សោរ​​ឡាន ប័ណ្ណឥណទានជាដើម»។

មិនត្រឹមតែប៉ុណ្ណឹង នាង គ្រីស្ទី ឡ័វ កំពុងក្លាយជាតារាទូរទស្សន៍មួយរូប នៅក្នុងកម្មវិធី «ស្នេហាចម្លែក (Strange Love)» របស់ស្ថានីយទូរទស្សន៍ TLC។ នាងបានផ្ដល់ទំនុកចិត្ត លើខ្លួនឯងទៀតថា៖ «សុដន់របស់ខ្ញុំ នឹងមិនរងារទៀតទេ។ វាជា​ពេលវេលា ដែលខ្ញុំត្រូវស្វែងរក បុរសម្នាក់ ឲ្យមកត្រដុសអង្អែលវា»។ នៅចំពោះការលើកឡើងនេះ នាងបានថ្លែង​ឡើង​ទៀតថា នាងមានសង្ឃឹមយ៉ាងមុតមាំ ថានឹងមានរាជបុត្រ កំពូលស្នេហ៍ណាម្នាក់ ចុះមកលង់ស្នេហ៍ នឹងដើមទ្រូងទាំងគូ របស់នាងនេះមិនខាន។

បើអញ្ចឹងទេ... តើប្រិយមិត្តណា ចង់ចុះឈ្មោះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...