កម្ពុជា-កំពង់ស្ពឺ៖ កម្មករជាបាតុករ«រាប់រយ»នាក់ ត្រូវបានបណ្ដេញចេញពីការងារ
ក្រុមសកម្មជននៃសហជីបកម្មករ បានថ្លែងនៅដើមសប្ដាហ៍នេះ ថាកម្មករជាច្រើនរយនាក់ ត្រូវបានបណ្ដេញចេញពីរោងចក្រសាប៊្រីណា (Sabrina) ក្នុងខេត្តកំពង់ស្ពឺ ដែលជារោងចក្រផ្គត់ផ្គង់សម្លៀកបំពាក់កីឡាឲ្យយីហោដ៏ល្បី ណៃគី (Nike) បន្ទាប់ពីពួកគេបានចូលរួមធ្វើបាតុកម្ម ជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែ។
កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។
សកម្មជនមួយរូប និងជាអគ្គហិរញ្ញិកនៃសហជីបសេរីកម្មករ លោក ម៉ាន់ សេងហាក់ បានថ្លែងថា «ពួកគេត្រូវបានបង្ខំឲ្យលាឈប់ ពីការងារ ទាំងគ្មានសំណងអ្វីទាំងអស់។ អំពើនេះ ខុសច្បាប់ទាំងស្រុង។» លោកបានបញ្ជាក់ថា ករណីនេះ បានប៉ះពាល់ទៅដល់«កម្មករប្រមាណជា៣០០នាក់»។ លោកបានចាត់ទុកថា«ជាការគម្រាមមួយ [...]