ភេរវកម្មនៅបាសឺឡូន៖ ប្រតិកម្មផ្ទុះឡើងផ្អៀងពិភពលោក
ដំបូងគេ គឺប្រតិកម្មភ្លាមៗ ចេញពីរដ្ឋាភិបាល និងពីព្រះបរមរាជវាំង របស់ព្រះរាជាណាចក្រអេស្ប៉ាញ។ លោក ម៉ារីយ៉ាណូ រ៉ាហូយ (Mariano Rajoy) នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានសរសេរនៅលើទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «ពួកភេរវជន នឹងមិនមានជ័យជំនៈដាច់ខាត ពីលើប្រជាជនមួយ ដែលស្រឡាញ់សេរីភាព នៅចំពោះភាពសហាវព្រៃផ្សៃ»។ ខណៈព្រះរាជាអេស្ប៉ាញ ព្រះបាទ ហ្វីលីពទី៦ (Felipe VI) បានបញ្ចេញព្រះរាជឱង្ការ តាមរយៈព្រះបរមរាជវាំងថា៖ «ពួកវានឹងមិនធ្វើឲ្យយើង ភ័យញាប់ញ័រអ្វីឡើយ។ ប្រទេសអេស្ប៉ាញទាំងមូល គឺជាក្រុងបាសឺឡូនតែមួយ។ មហាវិថី "Ramblas" នឹងក្លាយជាមហាវិថី របស់យើងទាំងអស់គ្នា ជាថ្មីទៀត។»។
បារាំង
បន្ទាប់មកប្រទេសបារាំង ដែលជាប់ជិតខាងបំផុត របស់អេស្ប៉ាញ ក៏បានសំដែងសមានចិត្ត តាមរយៈប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចំពោះហេតុការណ៍ដ៏រន្ធត់ខាងលើ [...]