ព្រឹត្តិការណ៍បន្តបន្ទាប់ ស្ដីពីឃាតកម្ម នៅទូលូនិង ម៉ុងតូបង់
បន្ទាប់ពីការស្លាប់របស់ មហាមេដ មេរាដ៍ ឃាតករអាយុ ២៣ឆ្នាំ ដែលត្រូវបាន បាញ់សំលាប់ដោយ កងកំលាំងរ៉េដ របស់ប្រទេសបារាំង កាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍មុន ប្រតិកម្ម ទាំងឡាយបានធ្លាក់មក ជាបន្តបន្ទាប់ ។
អ្នកវិភាគ និងជាអ្នកអតីតឯកទេស ក្នុងកងកំលាំងរ៉េដ មួយ បានលើកឡើង ពីលទ្ធភាពដ៏ធំមួយ ក្នុងការចាប់ខ្លួន ឃាតករមហាមេដ មេរាដ៍រូបនេះ ហើយមហាជនបារាំងភាគច្រើន ក៏បានទទូចសុំអោយមានការចាប់ខ្លួន ជៀសជាងការបាញ់សំលាប់ នេះដែរ។ អ្នកវិភាគនោះ បានបញ្ជាក់ថា កងកំលាំង រ៉េដ មានលទ្ធភាពដ៏ធំធេង ក្នុងការវាយសំរុក ត្រឹមតែ ៣០នាទី ដើម្បីចាប់ខ្លួន [...]