Posts tagged as "Otages"

ជនចាប់​ចំណាប់ខ្មាំង​នៅ​ប៉ារីស​យប់​ម៉ិញ ត្រូវ​បាន​ចាប់​ខ្លួន

ជនចាប់​ចំណាប់ខ្មាំង​នៅ​ប៉ារីស​យប់​ម៉ិញ ត្រូវ​បាន​ចាប់​ខ្លួន

កម្លាំងនគរបាលពិសេសបារាំង បានបើកការវាយសម្រុក ចូលទៅរំដោះចំណាប់ខ្មាំង និងចាប់ខ្លួនបុរស ដែលចាប់មនុស្សធ្វើចំណាប់ខ្មាំង កាលពីយប់ម្សិលម៉ិញ វេលាម៉ោងប្រមាណជិត ២០។ ហេតុការណ៍បានកើតឡើង នៅក្នុងអាគារមួយ ស្ថិតក្នុងសង្កាត់លេខ១០ កណ្ដាលរដ្ឋធានីប៉ារីស បន្ទាប់ពីបុរសម្នាក់នោះ បានចាប់មនុស្សពីរនាក់ ធ្វើជាចំណាប់ខ្មាំង ចាប់តាំងពីម៉ោង ១៦រសៀលនោះមក។

ប្រភពស្និតនឹងហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា បុរសសង្ស័យ មានដើមកំណើតមកពីប្រទេស​ម៉ារ៉ុក មិនដែលត្រូវបានអាជ្ញាធរ ស្គាល់ពីមុនមកទេ ជាពិសេេសនៅក្នុងបញ្ជី «S» នៃក្រុមអ៊ីស្លាមនិយមជ្រុល។ ជនសង្ស័យរូបនេះ បានរងរបួសស្រាល នៅពេលនគរបាលចាប់ខ្លួន និងត្រូវបានបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន។

ស្ថាប័នអយ្យការបារាំង ប្រចាំរដ្ឋធានីប៉ារីស បានប្រកាសបើកការសើបអង្កេតមួយឡើង ពីបទ«ចាប់ពង្រត់ និងឃុំខ្លួនដោយខុសច្បាប់» «បង្កហិង្សាដោយប្រើអាវុធ» «កាន់អាវុធខុសច្បាប់» [...]

វីដេអូ​បង្ហាញ​ពី​កង​កម្លាំង​ពិសេស​បារាំង​វាយ​រំដោះ​ចំណាប់​ខ្មាំង នៅ​ក្នុង​ព្រះ​វិហារ

នៅក្នុងអំឡុងពេលវិសមកាល និងនៅផ្ទះតែម្នាក់ឯងដូច្នេះ យុវជនជាតិបារាំង ឈ្មោះ ម៉ាទីស (Mathis) ដែល​មានអាយុ១៧ឆ្នាំ កម្រនឹងភ្ញាក់ពីដំណេក នៅមុនម៉ោង១០ព្រឹក​ណាស់។ តែនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា​កន្លង​ទៅនេះ ជាព្រឹកមួយ ដែលមានលក្ខណៈចម្លែក ជាងពេលណាៗទាំងអស់។ នោះ គឺ«សន្ធឹកនៃការ​ចល័ត​កម្លាំង និង​ការនិយាយជជែកគ្នា ខុសសព្វមួយដង» បានដាស់យុវជនម៉ាទីសឲ្យភ្ញាក់ឡើង ហើយក្រឡេក​ភ្នែក​មើល​តាម​មាត់បង្អួច ដែលបើកទៅចំព្រះវិហារកាតូលីក នៃក្រុង«Saint-Etienne-du-Rouvray» (ជាប់ក្រុង រូអង់ ភាគ​ខាង​ជើង​ប្រទេសបារាំង)។

ពេលនោះ ទើបយុវជន ម៉ាទីស យល់ថា វាជាការដាក់ពង្រាយកម្លាំងពិសេស ដែលមានឈ្មោះ «BRI (Brigade de recherche et d'intervention)» ដើម្បីធ្វើអន្តរាគមន៍ ប្រឆាំងការចាប់ជម្រិតមួយ នៅ​ក្នុង​ព្រះវិហារ​​នេះ ដែល​បានផ្ដាច់ជីវិត​បុព្វជិកកាតូលីក វ័យចំណាស់មួយរូប។ មិនបង្អង់យូរ យុវជនបាន​ទាញ​ទូរស័ព្ទ ដើម្បី​ថត​ហេតុការណ៍​នេះ [...]

បារាំង៖ ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ព្រះ​វិហារ សម្លាប់​អាចារ្យ​ម្នាក់

បារាំង៖ ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ព្រះ​វិហារ សម្លាប់​អាចារ្យ​ម្នាក់

នាព្រឹកថ្ងៃអង្គារនេះ ជនពីរនាក់ ដែលមានកាំបិននៅនឹងដៃ បានចូលទៅចាប់មនុស្សជាច្រើននាក់ នៅក្នុង​ព្រះ​វិហារ​សាសនាកាតូលីកមួយ នៃក្រុង «Saint-Etienne-du-Rouvray» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីក្រុង រូអង់ (Rouen) ភាគខាងជើង នៃប្រទេសបារាំង។ កងកម្លាំងពិសេស របស់អាជ្ញាធរបានសម្រេច បើកការ​វាយ​សម្រុករំដោះ​ចំណាប់ខ្មាំង ហើយ​​បាន​សម្លាប់​ជនទាំងពីរនេះ ឲ្យស្លាប់នៅនឹងកន្លែង។

នគរបាលបាននិយាយថា លោកអាចារ្យ ដែលជាចំណាប់ខ្មាំងម្នាក់ ពីក្នុងចំណោមចំណាប់ខ្មាំងជាច្រើននោះ បាន​ស្លាប់។ សារព័ត៌មានបារាំង ឈ្មោះ «Figaro» បានរាយការណ៍ថា លោកអាចារ្យរូបនេះ ត្រូវបានអាក សម្លាប់។

សារព័ត៌មានបារាំងផ្សេងទៀត បានអះអាងថា ជនទាំងពីរ​ដែលមានកាំបិតក្នុងដៃ បានចាប់​ចំណាប់ខ្មាំង ចំនួន​ប្រាំនាក់ ឲ្យស្ថិតនៅក្រោម​ការគម្រាមកំហែងរបស់ពួកគេ។ [...]

កម្ពុជា៖ អូស្ត្រាលី​បាន​លាង​ខ្លួន ក្នុង​ដំណោះ​ស្រាយ ចំណាប់​ខ្មាំង​ឆ្នាំ1994

កម្ពុជា៖ អូស្ត្រាលី​បាន​លាង​ខ្លួន ក្នុង​ដំណោះ​ស្រាយ ចំណាប់​ខ្មាំង​ឆ្នាំ1994

ការស៊ើបអង្កេតមួយ ធ្វើឡើងដោយនគរបាលយុត្តិធម៌ នៃរដ្ឋវិចធ័ររៀ (Victoria) បានប្រកាសពីភាពស្អាតស្អំ របស់ រដ្ឋាភិបាលអូស្ត្រាលី ក្នុងដំណោះស្រាយចំណាប់ខ្មាំង ដែលត្រូវពួកខ្មែរក្រហមភ្នំវល្ល៍ ចាប់ជំរិតកាលពីឆ្នាំ១៩៩៤។


ទិដ្ឋភាពភ្នំវល្ល៍។ រូបភាពឯកសាររបស់ DC-Cambodia។

អ្នកទេសចរណ៍បច្ចឹមប្រទេសចំនួនបីរូប រួមមាន លោក ដេវីឌ ជន វីលសាន់ (David John Wilson) ជាជនជាតិអូស្រ្តាលី អាយុ២៩ឆ្នាំ លោក ស្សង់ មីស្សែល ប្រាគេ (Jean-Michel Braquet ) ជាជនជាតិបារាំង អាយុ២៧ឆ្នាំ និងមួយរូបទៀត គឺលោក ម៉ាក ស្លេតធ័រ (Mark Slater ) ជាជនជាតិអង់គ្លេស មានវ័យ២៨ឆ្នាំ ត្រូវបានចាប់ខ្លួន ខណៈពេលមាន ការវាយ ប្រហារទៅលើរថភ្លើងមួយ ដោយពួកខ្មែរក្រហម កាលពីថ្ងៃទី ២៦ កក្កដា ឆ្នាំ១៩៩៤ នៅក្នុងខេត្តកំពត ភាគខាងត្បូងនៃ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...