វិបត្តិនៅឧបទ្វីបកូរ៉េ៖ បាន គី-មូន ថានុយក្លេអ៊ែរមិនមែនជា«ល្បែងលេង»
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គី-មូន (Ban Ki-moon) បានពន្យល់ប្រាប់កូរ៉េខាងជើង នៅថ្ងៃអង្គារទី០២ខែមិនានេះ ថាវិបត្តិនៅឧបទ្វីបកូរ៉េ បានទៅ«ឆ្ងាយជ្រុលពេក»ហើយ។ ប្រតិកម្មរបស់លោកបាន កើតមានឡើង នៅបន្ទាប់ពីកូរ៉េខាងជើង បានប្រកាសក្នុងថ្ងៃដដែលថា នឹងបើកអោយដើរឡើងវិញ នូវម៉ាស៊ីនប្រតិករនុយក្លេអ៊ែរមួយ ដែលធ្លាប់ត្រូវបានបញ្ឈប់ លែងអោយមានដំណើរការ កាលពីឆ្នាំ២០០៧កន្លងទៅ។
លោក បាន គីម-មូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលទស្សនកិច្ចទៅកាន់រាជាណាចក្រ អង់ដ័រ (Andorre) លោកបាន គី-មូន បានថ្លែងថា «ក្នុងនាមជាអគ្គលេខាធិការ វាជាភារកិច្ចរបស់ខ្ញុំដែលត្រូវទប់ កុំអោយមានសង្គ្រាមផ្ទុះកើតឡើង និងស្វែងរកសន្តិភាពមកវិញ។ [...]