កម្ពុជាកាន់តែ«មហាពុករលួយ» បើតាមអង្គការតម្លាភាពអន្តរជាតិ
របាយការណ៍ឆ្នាំនេះ អំពី«សន្ទស្សន៍សកលស្តីពីអំពើពុករលួយ - Corruption Perception Index» បានដាក់ប្រទេសកម្ពុជា ទៅក្នុងចំណាត់ថ្នាក់ដ៏ទាបជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងគ្រាន់ជាងតែប្រទេសកូរ៉េកុម្មុយនីស្ដ៍ប៉ុណ្ណោះ បើធៀបទៅបណ្ដាប្រទេស នៅអាស៊ីខាងកើត។ របាយការណ៍ដែលចេញផ្សាយ កាលពីថ្ងៃទី២២ ខែដោយអង្គការតម្លាភាពអន្តរជាតិ បានផ្ដល់ចំណាត់ថ្នាក់ ១៦១ សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំនេះ ដែលធ្លាក់ចុះជាងឆ្នាំកន្លងទៅ ៥ចំណាត់ថ្នាក់។
បើតាមរបាយការណ៍នោះ កម្ពុជាទទួលបានពិន្ទុ ២១ ពីក្នុងចំណោមពិន្ទុពេញ ចំនួន១០០ពិន្ទុ។ ផ្ទុយទៅវិញ បណ្ដាប្រទេស នៅជុំវិញកម្ពុជា និងជាសមាជិកសមាគមអាស៊ាន សុទ្ធតែទទួលបានពិន្ទុ គ្រាន់ជាងកម្ពុជាទាំងអស់។ នេះ បើគេមិននិយាយដល់ផងទេ ចំពោះប្រទេសសិង្ហបូរី [...]