Posts tagged as "Preap Kol"

មូលហេតុ និង​ផល​ប៉ះពាល់ នៃ​អំពើ​ពុករលួយ

មូលហេតុ និង​ផល​ប៉ះពាល់ នៃ​អំពើ​ពុករលួយ

ភ្នំពេញ៖ បញ្ហាអំពើពុករលួយកើតឡើងស្ទើរគ្រប់ប្រទេស តាមសណ្ឋានតូច និងធំ។ សង្គមមួយ ឬប្រទេសណាមួយ ដែល​កើតមាននូវអំពើពុករលួយ រមែងជួបនឹងមានភាពជា«អវិជ្ជមាន» ច្រើន។ រីឯប្រជាពលរដ្ឋនៃសង្គមនោះ ក៏នឹងត្រូវទទួលរង​នូវផលប៉ះពាល់ផងដែរទោះតិចឬច្រើនក្តី ក្នុងកាលៈទេសៈណាមួយ ដែលនឹងប្រឈមមុខលើបញ្ហានៃអំពើពុករលួយនេះ។


អ្នកដែលស្អប់អំពើពុករលួយ៖ «នៅកម្ពុជា ទឹកប្រាក់អាចទិញអ្វីបានទាំងអស់»។

ក្នុងរបាយការណ៍វាស់វែងអំពីអំពើពុករលួយជាសកល (GCB) ប្រចាំឆ្នាំ២០១៣ ដែលរៀបចំឡើងដោយអង្គការតម្លាភាព កម្ពុជា (Transparency international) ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារឡឺរ៉យ៉ាល់នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ​២០១៣ បានបង្ហាញថានៅកម្ពុជាមានស្ថាប័នបួនធំៗ ដែលបានប្រព្រឹត្តិអំពើពុករលួយខ្លាំងជាងគេ ក្នុងនោះរួមមាន [...]

កម្ពុជា៖ ស្ថាប័ន​ចំនួន​៤ មាន​អំពើ​ពុក​រលួយ​«ខ្លាំង​ជាង​គេ»

កម្ពុជា៖ ស្ថាប័ន​ចំនួន​៤ មាន​អំពើ​ពុក​រលួយ​«ខ្លាំង​ជាង​គេ»

ក្នុងឆ្នាំ២០១៣នេះ នៅកម្ពុជាមានស្ថាប័នចំនួនបួន ដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរជាងគេ។ អំពើពុករលួយនៅ​ស្ថាប័នទាំងបួននេះ បាននឹងកំពុងរារាំងប្រជាពលរដ្ឋកម្ពុជា ពីការទទួលបានយុត្តិធម៌ និងសេវាសាធារណៈ​សម​ស្រប។


ពិធីធ្វើសន្និសិទ្ធសារពត៌មាន របស់អង្គការតម្លាភាពអន្តរជាតិ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ (រូបថត MONOROOM.info/ U.Bory)

យោងតាមរបាយការណ៍សម្រាប់វាស់វែងអំពើពុករលួយជាសកល របស់អង្គការតម្លាភាពអន្តរជាតិប្រចាំឆ្នាំ២០១៣ ដែល​ចេញផ្សាយ ក្នុងពិធីធ្វើសន្និសិតសារពត៌មាន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាព្រឹកនេះបានបង្ហាញថា ស្ថាប័នប៉ូលីស ស្ថាប័ន​តុលាការ មន្រ្តីសាធារណៈ និងគណបក្សនយោបាយ កំពុងប្រឈមនឹងបញ្ហាអំពើពុករលួយធ្ងន់ធ្ងរជាងគេ។ លទ្ធផលនេះ គឺផ្អែកលើការស្ទាបស្ទង់មតិប្រជាពលរដ្ឋកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...