Posts tagged as "Preap Kol"

សម្ភាសព្រាប កុល៖ មូលហេតុ​ទាំង​៤ ជំរុញ​អោយ​ប្រព្រឹត្ត​អំពើ​ពុករលួយ

សម្ភាសព្រាប កុល៖ មូលហេតុ​ទាំង​៤ ជំរុញ​អោយ​ប្រព្រឹត្ត​អំពើ​ពុករលួយ

អំពើពុករលួយ - លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានថ្លែងថា បញ្ហាអំពើពុករលួយនៅកម្ពុជាឥលូវ​នេះ មានការយល់ដឹង ការយកចិត្តទុកដាក់ ការតវ៉ា និងកើនឡើងនៃការត្រួតពិនិត្យ​តាមដានច្រើនពីប្រជាពលរដ្ឋ។ តាមរយៈការសង្កេតរបស់លោកឃើញថា សន្ទុះនៃការចូលរួម អ្នកដែលសកម្មភាពជាងនោះ គឺយុវជន ហើយបើតាម​ការស្រាវជ្រាវចុងក្រោយ របស់វិទ្យាស្ថានសាធារណៈរដ្ឋ ក៏បញ្ជាក់ផងដែរថា យុវជនហ៊ាននិយាយច្រើន​ពីអំពើ​ពុក​រលួយ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤ ប្រធានអង្គការតម្លាភាព​កម្ពុជាដ៏ល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា «ដោយសារមានការយកចិត្តទុកដាក់ និងការកើនឡើងនៃការត្រួតពិនិត្យ​តាមដាន ជាលទ្ធិផលឃើញថាមានការផ្លាស់ប្តូរ ដែលពីមុនអ្នកប្រព្រឹត្តអំពើពុករលួយ បើកចំហរដោយមិនខ្លាច​ញញើត តែឥលូវនេះគាត់ក៏ខ្លាចដែរ ហើយគាត់លាក់លៀម [...]

ព្រាប កុល៖ បំរាម​របស់​រដ្ឋាភិបាល គឺ​ជា​ឧបករណ៍​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ

ព្រាប កុល៖ បំរាម​របស់​រដ្ឋាភិបាល គឺ​ជា​ឧបករណ៍​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ

រហូតមកដល់ពេលនេះ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែមិនទាន់អនុញ្ញាត ឲ្យប្រជាពលរដ្ឋ អង្គការសង្គម​ស៊ីវិល និងគណបក្សសង្រ្គោះជាតិ មានការប្រមូលផ្តុំនៅឡើយ។ ហើយការបន្តហាមឃាត់មិនឲ្យមានការជួបជុំនេះ រដ្ឋាភិបាលគ្នានអ្វីក្រៅពីការអះអាងថា រង់ចាំដល់ស្ថានការណ៍សន្តិសុខ និងសណ្តាប់សាធារណៈ សង្គមវិលទៅរក​ភាពប្រក្រតីវិញ។


លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា។ (រូបថត ហ្វេសប៊ុក)

សណ្ដាប់ធ្នាប់ - សំរាប់អង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពសង្គមកម្ពុជាបច្ចុប្បន្ន មិនមានអស្ថិរភាព ដែលរដ្ឋាភិបាលចាំបាច់ត្រូវហាមឃាត់ មិនឲ្យមានការជួបជុំនោះទេ ហើយកាលដែលរដ្ឋាភិបាល​បន្តដាក់កំហិត​មិន​ឲ្យមានការប្រមូលផ្តុំ គឺគ្រាន់តែមធ្យោបាយ ការពារមិនឲ្យមានការរិះគន់មកលើរដ្ឋាភិបាល [...]

សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ដើម្បី​បញ្ចប់​វិបត្តិ

សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ដើម្បី​បញ្ចប់​វិបត្តិ

ដើម្បីទម្លាយភាពជាប់គាំងនយោបាយ​ ក្នុងពេលបច្ចុប្បន្ននេះ និងធានាពីភាពស្របច្បាប់របស់រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត មានតែការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការធ្វើកំណែទម្រង់​ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ ហើយការបោះឆ្នោតនេះត្រូវធ្វើយ៉ាងយូរត្រឹមឆ្នាំ២០១៥ ទើបជាដំណោះ​ស្រាយល្អបំផុតក្នុងកាលៈទេសៈបច្ចុប្បន្ន និងអនាគត។ ទាំងនេះគឺជាការលើកឡើង និងជាការអំពាវនាវរបស់​បន្ទប់​ស្ថានការណ៍ថ្ងៃបោះឆ្នោត ដែលមានអង្គការសង្គមស៊ីវិលជិត២០អង្គការជាសមាជិក។


សន្និសីតនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅ​កម្ពុជា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/U.Bory)

នយោបាយកម្ពុជា - [...]

មតិ​រិះគន់​ ចំពោះ​ការ​ដក​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ហួស​អាណត្តិ

មតិ​រិះគន់​ ចំពោះ​ការ​ដក​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ហួស​អាណត្តិ

បន្ទាប់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការ ចំពោះការប្រើប្រាស់ស្លាកលេខរថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ ដែលបាននិរាករណ៍ផុតកំណត់មក បានជម្រុញឲ្យអ្នកតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់ចំណាត់ការនេះថា មានលក្ខណៈ​នយោបាយច្រើនជាងការពង្រឹងការអនុវត្តច្បាប់ ព្រោះបញ្ហានេះវាមិនមានភាពចាំបាច់ខ្លាំង ខណៈបញ្ហាផ្សេងៗ​ទៀត​ច្រើនស្អេកស្កះ កំពុងកើតឡើងនៅក្នុងសង្គមមិនត្រូវបានផ្តល់អាទិភាពក្នុងការដោះស្រាយ។


រថយន្ដរបស់លោក សម រង្ស៊ី បើកចេញពីព្រះបរមរាជវាំងវិញ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់កម្ពុជា - ជុំវិញបញ្ហានេះ តំណាងរាស្រ្ត [...]

អំពើ​ពុក​រលួយ​នៅ​កម្ពុជា ជាប់​លេខ​ទី​១៦០ ពី​ចំណោម​១៧៧​ប្រទេស

អំពើ​ពុក​រលួយ​នៅ​កម្ពុជា ជាប់​លេខ​ទី​១៦០ ពី​ចំណោម​១៧៧​ប្រទេស

ក្នុងឆ្នាំ២០១៣នេះ តាមរយៈនៃការស្រាវជ្រាវពីអំពើពុករលួយ ក្នុងវិស័យសាធារណៈ ក្នុងប្រទេសកម្ពុជា អង្គការ​តម្លាភាពកម្ពុជាបានបញ្ជាក់ថា នៅមានកម្រិតខ្ពស់នៅឡើយដោយកើនពីចំណាត់ថ្នាក់ទេ១៥៧ ក្នុងឆ្នាំ២០១២ ដែលមានបញ្ជី១៧៦ប្រទេស មកដល់«ចំណាត់ថ្នាក់ទី ១៦០» ក្នុងឆ្នាំ២០១៣ ដែលមានបញ្ជី១៧៧ប្រទេស។ នេះបើ​តាមការលើកឡើង របស់លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ក្នុងសន្និសិទកាសែត នាល្ងាចថ្ងៃទី៣ ខែធ្នូនេះ នៅសណ្ឋាគារសាន់វេ ភ្នំពេញ។


សន្និសិទកាសែត នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វេ ភ្នំពេញ។ (រូបថត MONOROOM.info/ O.Vary)

អំពើពុករលួយ - តាមការសម្ភោធ បើកបង្ហាញនូវរបាយការណ៍ស្តីពីសន្ទស្សន៍ នៃការយល់ឃើញពីអំពើពុករលួយ នៅកម្ពុជាក្នុងឆ្នាំ២០១៣ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...