ពេលដែលសិល្បៈករដង្ហោយពី «ស្រុកខ្មែរគ្មានភាពយុត្តិធម៌សម្រាប់រាស្ត្រ»
«ស្រុកខ្មែរ គ្មានភាពយុត្តិធម៌ សម្រាប់ប្រជារាស្ត្រឡើយ! គ្នាគេ ឲ្យចាំ!» នេះ ជាការលើកឡើង របស់អ្នកនាង សុខ ចិន្តា ហៅ វ៉ាន់ នីឡា កាលពីម្សិលម៉ិញ នៅលើបណ្ដាញសង្គម បរិហារពីប្រព័ន្ធអនុវត្តច្បាប់ និងប្រព័ន្ធតុលាការនៅកម្ពុជា។
ជាមួយនឹងរូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពីដីការតុលាការ និងរូបថតអតីតសង្សារបស់កញ្ញា ដែលថតរូបជាមួយគូស្នេហ៍ថ្មីនោះ តារាសំដែងអ្នកនាង វ៉ាន់ នីឡា បានសរសេរថា៖ «ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរ ខ្ញំុមិនទាន់បាន ទទួលភាពយុត្តិធម៌ស្អីទេ! (...) ភាពយុត្តិធម៌សំរាប់ខ្ញំុ មានត្រឹមតែក្រដាស ប្រកាសសាលក្រមក្លែងក្លាយ ដែលគ្មានប្រសិទ្ធភាព តែមួយសន្លឹកប៉ុណ្្ណះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើនឹងរកដំណោះស្រាយឲ្យខ្ញំុ ចេញជារូបជារាង ទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ។»។
អ្នកនាង សុខ ចិន្តា ដែលរងគ្រោះ ព្រោះរូបថតឯកជនរបស់នាងជាច្រើនសន្លឹក [...]