តារា​​​កំប្លែង​វ័យ​ក្មេង វ៉ាន់ នីឡា សិក្សា​ឲ្យ​បាន​ខ្ពស់​ដើម្បី​ប្ដូរ​អាជីព

ទោះជាមានការងារជាតារាកំប្លែង ដែលពោពេញទៅដោយភាពមមាញឹកយ៉ាងណាក៏ដោយ ក៏យុវតី នីឡា នូវមិនឃ្លាត​ឆ្ងាយ ពីការសិក្សារបស់នាងឡើយ នាងបាននិយាយយ៉ាងមុតមាំថា នាងនឹងរៀនរហូតដល់ចប់ថ្នាក់បរិញ្ញាប័ត្រ មិន​ឲ្យ​ដូច​ពាក្យ​គេ​ថា​ «តារា​រៀន​មិន​ដែល​បាន​ខ្ពស់​នោះ​ទេ»។
តារា​​​កំប្លែង​វ័យ​ក្មេង វ៉ាន់ នីឡា សិក្សា​ឲ្យ​បាន​ខ្ពស់​ដើម្បី​ប្ដូរ​អាជីព
កញ្ញា វ៉ាន់ នីឡា និងឪពុករបស់នាង។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ក. សោភណ្ឌ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 08, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជារវល់យ៉ាងណាក៏ដោយ ក៏​តារា​កំប្លែង​ស្រី​វ័យ​ក្មេង​អាយុ ១៤​ឆ្នាំ វ៉ាន់ នីឡា ដែល​កំពុង​សិក្សា​នៅ​ថ្នាក់ ទី៨ ក្នុង​​សាលា ប៊ែលធី​អន្តរជាតិ មិន​ខ្ជីខ្ជា​ក្នុង​ការ​សិក្សា​របស់​នាង​ឡើយ។ តារា​កំប្លែង​វ័យ​ក្មេង​រូប​នេះ ថែម​ទាំង​បាន​​បែង​ចែក​យ៉ាង​ច្បាស់ នូវ​ពេល​វេលា​សិក្សា​របស់​នាង ជា​មួយ​នឹង​ការងារ​សម្ដែង​ផង​ទៀត។ នេះ​ជា​ការ​ថ្លែង​ឲ្យ​ដឹង នៅ​ក្នុង​​កិច្ច​សម្ភាស​ផ្ទាល់​មួយ​របស់​នាង ជា​មួយ​ទូរទស្សន៍ ស៊ីអិនស៊ី (CNC) កាល​ពី​ថ្ងៃ​ទី០៥ ខែ​ធ្នូ​នេះ។

តារាវ័យក្មេងនៅទូរទស្សន៍ CTN រូប​នេះ​បាន​ពន្យល់ ពី​ការ​បែង​ចែក​ពេល​វេលា​សិក្សា​របស់​នាង​ថា នាង​​មិន​ដែល​អវត្តមាន​លើស​ពី​បី​ថ្ងៃ​នោះ​ទេ នៅ​ក្នុង​ថ្នាក់​រៀន បើ​ទោះ​ជា​មាន​ភាព​មមាញឹក ក្នុង​ការ​ថត​រឿង​កំប្លែង​​ក៏​ដោយ។ ហើយ​នាង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​រៀន​ជានិច្ច មិន​ដែល​ប្រហែស​សូម្បី​បន្តិច។ នាង​មាន​មហិច្ឆតា​របស់​ខ្លួន​មួយ​ថា នៅ​ពេល​អនាគត នាង​ចង់​ប្តូរ​អាជីព​ពី​តារា​កំប្លែង ទៅ​ជា​ពិធីការិនី និង​តារា​បង្ហាញ​ម៉ូដ ជា​​មួយ​នឹង​សុទិដ្ឋិ​និយម​ថា នាង​អាច​ធ្វើ​បាន ១០០ ភាគ​រយ។

ការសិក្សាខ្ជាប់ខ្ពួនមែន តែមិនមានន័យថា នីឡា មិនពេញចិត្តនឹងការសម្ដែងជាតារាកំប្លែងនោះឡើយ។ តារា​ក្មេងវ័យ បានឲ្យដឹងទៀតថា រូបនាងពិតជាមានភាពរីករាយណាស់ នៅក្នុងអាជីពជាតារាកំប្លែងនេះ។ មិនត្រឹម​តែការសម្ដែងតែមួយមុខ តែតារារាងតូចច្រឡឹង បានបញ្ជាក់ទាំងភាពប្រាកដប្រជាថា៖ «សព្វថ្ងៃនេះ ខ្ញុំក៏ជា​ពិធីការិនីជាមួយបង ចឺម នៅក្នុងកម្មវិធីកុមារនៅពេលព្រឹកៗផងដែរ ហើយខ្ញុំនឹងកាន់កម្មវិធីធំៗ​នៅពេល​ខ្ញុំ​មាន​អាយុ ១៧ ឬ ១៨ឆ្នាំ»។

បន្ថែមពីទេពកោសល្យ ដែលនាងមានពីក្មេងមកស្រាប់ផង តារាកំប្លែងដែលធ្លាប់មានឈ្មោះ ជាតារាទឹកភ្នែក​តាំងពីថ្ងៃដំបូងក្នុងវ័យ៩ឆ្នាំដែររូបនេះ បានរំលឹកពីការបណ្តុះបណ្តាលរបស់ឪពុកនាង លោក សុវណ្ណ ឫទ្ធី ហៅ​តា វ៉ិចទ័រ ដែលជាប្រធានផលិតកម្មវិធីកម្សាន្ត របស់ទូរទស្សន៍ ស៊ីធីអិន (CTN) សព្វថ្ងៃ ដូចជា កម្មវិធី​រាត្រី​កម្សាន្ត សំណើចតាមភូមិ និងផ្ទះលោកតាជាដើម។ តារាកំប្លែង បាននិយាយបែបចង់ក្លាយជាកំសត់វិញថា៖ «កូនមិនធ្វើឲ្យលោកប៉ាខកបំណងនោះទេ។ កូនអរគុណខ្លាំងណាស់ដែល លោកប៉ាអនុញ្ញាតឲ្យ​កូន​មានថ្ងៃ​នេះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...