ស៊ីរី៖ តាមអ.ស.ប. ច្រើនជាង៦០ពាន់នាក់បានស្លាប់ ក្នុង២១ខែកន្លងមក
អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃពុធទី០២ ខែមករានេះថា ចំនួនមនុស្សច្រើនជាង ៦០ពាន់នាក់ បានស្លាប់នៅក្នុងជម្លោះផ្ទៃក្នុងនៃប្រទេសស៊ីរី តាំងពី២១ខែកន្លងមកហើយ។ មនុស្សទាំងនោះ បានបាត់បង់ជីវិត ដោយសារការវាយសម្រុកយ៉ាងរន្ថើន ពីសំណាក់ក្រុមអ្នកប្រមាញ់នៃរបបសព្វថ្ងៃ រួមមានទាំងការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងរងគ្រោះដោយសារការប្រយុទ្ធគ្នា យ៉ាងស៊ីសាច់ហុតឈាម។
ឈាមហូរក្លាយជាស្ទឹង ក្នុងសង្គ្រាមស៊ីវិលស៊ីរី ដែលគេមិនដឹងថា នឹងចប់នៅពេលណា។ រូបថត printemps-syrien.com។
ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានអះអាងនៅទីក្រុងហ្សែណែវ ពីស្ថិតិនៃចំនួនមនុស្សប្រមាណជា ៥៩ ៦៤៨នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសនេះ [...]