យន្ដហោះអាមេរិកាំង F-22 ជាច្រើនទៀត ហោះនៅក្នុងវេហារបស់កូរ៉េ
សហរដ្ឋអាមេរិកបានដាក់ពង្រាយយ៉ាងច្រើន នូវយន្ដហោះប្រដេញធុន F-22 នៅលើវេហារបស់កូរ៉េខាងត្បូង។ ប្រតិបត្តិការនេះ ដើម្បីជាការហោះសាកល្បងផង និងដើម្បីបង្ហាញជាថ្មីម្ដងទៀត ពីការគាំទ្ររបស់ខ្លួន ទៅទីក្រុងសេអ៊ូល នៅចំពោះមុខការគម្រាមរបស់កូរ៉េខាងជើង។
យន្ដហោះប្រដេញ យ៉ាងលឿនរបស់អាមេរិក ធុន F-22។
យន្ដហោះទាំងនេះ បានហោះសាកល្បងជាមួយយោធាកូរ៉េខាងត្បូង ចេញពីបន្ទាយយោធាអាមេរិក នៅកោះជប៉ុន អូគីណាវ៉ា (Okinawa) ដើម្បីទៅចុះចតនៅបន្ទាយយោធាមួយទៀត របស់អាមេរិកដែរ នៅអូសង់ (Osan) របស់កូរ៉េខាងត្បូង។
មេបញ្ជាការរបស់កងទ័ពអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង បានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា «ប្រទេសកូរ៉េខាងជើង នឹងមិនអាចធ្វើអ្វីបានទាំងអស់ ជាមួយនឹងការគម្រាម និងការបង្កហេតុទាំងឡាយ ដែលផ្ទុយទៅវិញ [...]