សង្រ្គាមសម្តីរវាង សេន ប៊ុនថេន និង វ៉ន វីវ៉ា រងការរិះគន់ពីពិភពកីឡាប្រដាល់
ម្ចាស់ខ្សែក្រវាត់ ISKA ពិភពលោក វ៉ន វីវ៉ា បានសរសេរសារបញ្ឈឺកីឡាករ សេន ប៊ុនថេន នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «ចាស់ថាកុំអួតពេក ចាញ់គឺវាអញ្ចឹង ហាហា ខ្លាំងទៀតទៅអាប្អូន! ស្តាយណាស់ បើដឹងថាឯងអញ្ចឹងនោះ បងមិនទុកឲ្យបាន៥ទឹកទេ។ ៤ទឹកមិនទាន់ទេ គឺអាប្អូនសុំបង (កុំវ៉ៃពេក ជួយគ្នាឲ្យបានចប់ទឹកផង នេះជាពាក្យរបស់ សេន ប៊ុនថេន)។»
ពាក្យសម្ដីផ្លែផ្កាឌឺដង របស់កីឡាករដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មី ជាមួយកីឡាការិនី សន ដាវិន បានកើតឡើងនៅបន្ទាប់ពីកីឡាករ សេន ប៊ុនថេន បានប្រកួតចាញ់កីឡាករបារាំង Antone Pinto ជាលើកទី២ ក្នុងព្រឹត្តិការណ៍ Thai Fight នៅថៃ។ មិនត្រឹមតែពាក្យសរសេរខាងលើនេះប៉ុណ្ណោះទេ តែកីឡាករប្រដាល់ដ៏ល្បីឈ្មោះ វ៉ន វីវ៉ា បានបញ្ឆេះកំហឹងបន្ថែមឲ្យកីឡាករ សេន ប៊ុនថេន ទៀតថា៖ «សុំទោសបងប្អូន [...]