នាយករដ្ឋមន្ត្រីអ៊ុយក្រែន ប្រកាសលាលែងពីតំណែង
«ក្រោយពីបានធ្វើ នូវអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីធានានូវស្ថិរភាព របស់ប្រទេស និងបង្កបង្កើតនូវការផ្លាស់ប្ដូរមួយ ដ៏ស្ងប់ស្ងៀមដូចនេះមក ខ្ញុំសម្រេចចិត្ត ធ្វើការលាឈប់ ពីតួនាទីជានាយករដ្ឋមន្ត្រី នៃប្រទេសអ៊ុយក្រែន»។ នេះជាការថ្លែងប្រកាស របស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អារសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក ដើម្បីដាក់បញ្ចប់នូវតំណែងរបស់លោក ដែលរូបលោកបានអង្គុយ តាំងពីឆ្នាំ២០១៤មក។
ការលាលែងពីតំណែង របស់លោក អារសឺនី អៀតសឺនីអ៊ុក បានធ្វើឡើងនៅពីរខែ ក្រោយការប៉ុនប៉ងមិនបានសម្រេច ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោក ពីសំណាក់រដ្ឋសភាអ៊ុយក្រែន ដោយមកពីមិនមានសម្លេងគ្រប់គ្រាន់។ នៅពេលនោះ បើសូម្បីលោកប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) ក៏បានអំពាវនាវឲ្យលោក អារសឺនី ធ្វើការលាលែងពីតំណែងដែរ នៅបន្ទាប់ពីរឿងអាស្រូវពុករលួយជាច្រើន [...]