កម្ពុជា៖ សិទ្ធមនុស្សថា មេធាវីគួរមានឯករាជ្យភាពក្នុងវិជ្ជាជីវៈ និងពន្យល់ពីច្បាប់
គណៈមេធាវី បានប្រឆាំងទៅនឹងការលើកឡើង របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) រិះគន់ចំពោះ គណៈមេធាវី ដែលតម្រូវឲ្យមេធាវីទាំងអស់ ត្រូវសុំអនុញ្ញាត មុននឹងផ្តល់បទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ អង្គការនេះ បានហៅការហាមប្រាមនោះថាជាការ «ប្រឆាំងនឹងសេរីភាព ក្នុងការបញ្ចេញមតិ» របស់មេធាវី។ នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់គណៈមេធាវីចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។
លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី៩។
ការប្រឆាំងរបស់គណៈមេធាវីកម្ពុជា ក្រោយពេលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយ កាលពីថ្ងៃទី១១ កុម្ភៈ ឲ្យរដ្ឋាភិបាលកម្ពុជា និងគណៈមេធាវី បញ្ឈប់ការខិតខំហាមប្រាមមេធាវី ក្នុងការផ្ដល់បទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយ។ អង្គការនេះបន្តថា [...]