ពីធីបុណ្យអ៊ុំទូក អកអំបុកសំពះព្រះខែ ឆ្នាំ២០១៥ ត្រូវបានផ្អាក
ពលរដ្ឋខ្មែរ នឹងគ្មានឱកាសបានរីករាយ នឹងព្រះរាជពិធីបុណ្យជាតិ បុណ្យអ៊ំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែទេ នៅ ឆ្នាំ ២០១៥នេះ។ រដ្ឋាភិបាលកម្ពុជា ទើបនឹងចេញសេចក្ដីសម្រេច ឲ្យផ្អាកការប្រារព្ធពិធីនេះ ក្រោមមូលហេតុ កម្រិតទឹកទាប និងវិបត្តិគ្រោះរាំងស្ងួត។
សារាចរមួយចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នេះ បានប្រកាសឲ្យដឹង ពីការផ្អាកនេះ និងបានបញ្ជាក់ពីមូលហេតុថា ដោយសារឆ្នាំនេះ ទឹកទន្លេមានកម្រិតទាបពេក ហើយកម្ពុជាបាន នឹងកំពុងជួបប្រទះគ្រោះរាំងស្ងួត ដែលទាមទារ ឲ្យរដ្ឋាភិបាលត្រូវរកមធ្យាបាយ ដើម្បីដោះស្រាយ បញ្ហាកង្វះខាតទឹក សម្រាប់ស្រូវប្រាំង ជូនដល់ប្រជាពលរដ្ឋ នៅតាមខេត្ត។
សារាចរដដែល បានចេញនូវសេចក្ដីណែនាំ ដូចតទៅ៖
១) ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអ៊ុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង [...]