ទិញសំបុត្រយន្ដហោះ ដែលមានតម្លៃទៅតាម«ទម្ងន់»របស់អ្នក
«ចំណាយលុយ ទៅតាមទម្ងន់ដែលអ្នកមានប៉ុណ្ណោះ» ជាការផ្សាយអោយដំណឹង នៅគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ នៅលើទំព័របន្ទាប់មកទៀត សម្រាប់ការកក់សំបុត្រ គេនឹងឃើញតម្លៃក្នុងមួយគីឡូក្រាម។ ជាឧទាហរណ៍ ជើងហោះហើរមួយពីទីក្រុងហ្វាឡេអូឡូ (Faleolo) ទៅតំបន់ម៉ាតាវ (Matao) សំបុត្រយន្ដហោះនឹងលក់តាមចំនួនគីឡូ ដែលគិតមួយដុល្លាអូស្ត្រាលី ក្នុងមួយគីឡូ។ ចំណែកជើងហោះហើរពី ហ្វាឡេអូឡូ ទៅតំបន់មួយទៀត ឈ្មោះអាស៊ូ (Asau) មានតម្លៃ១,៣២ដុល្លាអូស្ត្រាលី ក្នុងមួយគីឡូ។
និយាយអោយខ្លី បើអ្នកមានមាឌតូច ឬស្គម អ្នកនឹងចំណាយថ្លៃសំបុត្រយ៉ាងថោកជាទីបំផុត។ តែជាអកុសល សម្រាប់អ្នកដែលធាត់ចុះខ្លាញ់ អ្នកនឺងត្រូវចំណាយលុយ ទិញសំបុត្រយ៉ាងលើសលប់។
អោយសម្ភាសតាមវិទ្យុអូស្ត្រាលី អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ សាម៉ាវ អ៊ែរ គ្រីស ឡង់ថុន (Chris Langton) បានអះអាងថា គ្រួសារដែលមានសមាជិកច្រើន និងតូចៗ ជាអ្នកដែលទទួលបាននូវការផ្ដល់ជូនពិសេសនេះ។ [...]