Posts tagged as "Kaing Guek Eav"

ការស្លាប់បំបាត់​​ដាន របស់​អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​​ក្រហម

ការស្លាប់បំបាត់​​ដាន របស់​អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​​ក្រហម

លោកអៀង សារី អតីតរដ្ឋមន្ត្រីការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ បានស្លាប់ហើយ នៅថ្ងៃព្រហស្បត្តិ៍ ទី១៤ខែ​មិនា​នេះ ក្នុងអាយុ៨៧ឆ្នាំ។ អតីតថ្នាកដឹកនាំជាន់ខ្ពស់នៃរបបម៉ៅនិយម រួបនេះ កំពុងប្រឈមនឹងការវិនិច្ឆ័យទោស ក្នុងបទ​ចោទប្រកាន់ ទាក់ទងនឹងបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។


លោកអៀង សារី នៅក្នុងសាលាក្ដីខ្មែរក្រហម។

លោកអៀងសារី បាន«ស្លាប់» នៅក្រោយបន្ទាប់ពីចូលទៅសម្រាកពេទ្យ នៅថ្ងៃទី៤ខែមិនាកន្លងទៅ។ នេះបើតាម លោក ឡាស អូសេន (Lars Olsen) អ្នកនាំពាក្យ របស់សាលាក្ដី ដែលទទួលបន្ទុកជំនុំជម្រះ លើអតីតមេដឹកនាំខ្មែរក្រហម​ទាំង​នេះ។

មានតួនាទីជាប្រមុខការទូតនៃរបបបីឆ្នាំប្រាំបីខែម្ភែថ្ងៃ អតីតបញ្ញាវ័ន្ដ ដែលបានទទួលយកមនោគមន៍វិជ្ជា «បដិវត្តន៍ឆ្នាំ​១៧៨៩» [...]

កម្ពុជា៖ មេដឹកនាំ​ខ្មែរ​ក្រហម​ជាប់​ចោទ​ទាំង​បី មាន​សុខភាព​ចុះ​ខ្សោយ

កម្ពុជា៖ មេដឹកនាំ​ខ្មែរ​ក្រហម​ជាប់​ចោទ​ទាំង​បី មាន​សុខភាព​ចុះ​ខ្សោយ

អតីតរដ្ឋមន្ត្រីការបរទេសនៃកម្ពុជាប្រជាធិបតេយ្យ ដែលមានអាយុ៨៧ឆ្នាំ លោកអៀង សារី កំពុងស្ថិតក្នុងស្ថានភាព​សុខភាពចុះខ្សោយខ្លាំង។ នេះបើតាមមេធាវីរបស់លោក ប្រកាសអោយដឹងកាលពីថ្ងៃពុធទី០៦ខែមិនានេះ។ សេចក្ដី​ប្រកាសរបស់មេធាវី ការពារក្ដីអោយលោកអៀង សារី បានធ្វើអោយមានមកវិញ នូវការព្រួយបារម្ភទាំងឡាយ ដែលបាន​គិតថា អតីតមេដឹកនាំចំណាស់ៗ ទាំងបីនាក់ អាចនឹងស្លាប់បាត់បង់ជីវិត នៅមុនពេលត្រូវបានវិន្និច្ឆ័យទោស។


លោកអៀង សារី (រូបកណ្ដាល) នៅក្នុងសវនាកាត់ក្ដី។ រូបថតរបស់សាលាក្ដី។

អៀង សារី ត្រូវបានសាលាក្ដីសម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម ចោទពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជាមួយនឹងអតីតប្រមុខរដ្ឋ លោក ខៀវ សំផង អាយុ៨១ឆ្នាំ និងបងធំទី២ អតីតមេ​មនោគមវិជ្ជា លោក នួន ជា [...]

តុលាការ​ខ្មែរ​ក្រហម៖ បុគ្គលិក​បក​ប្រែ​ជា​ជន​ជាតិ​ខ្មែរ បន្ត​ធ្វើ​បាតុកម្ម

តុលាការ​ខ្មែរ​ក្រហម៖ បុគ្គលិក​បក​ប្រែ​ជា​ជន​ជាតិ​ខ្មែរ បន្ត​ធ្វើ​បាតុកម្ម

ជាទម្ងន់មួយដាក់បន្ថែមទៀត ទៅលើតុលាការដែលទទួលបន្ទុក កាត់ទោសអ្នកទទួលខុសត្រូវនៃរបបខ្មែរក្រហម ខណៈ​ស្ថាប័ននេះ កំពុងតែជួបវិបត្តិក្នុងបញ្ហាថវិកា និងរងនូវការរិះគន់ផ្សេងៗ ស្រាប់ផងនោះ។


ជនជាប់ចោទ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៃរបបខ្មែរក្រហម។ រូបថតសាលាក្ដី។

តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅពេលបើកសវនាការ និងក្នុងខណៈពេលដែល ដែលចៅក្រមត្រៀមនឹងស្ដាប់សក្ខីកម្ម របស់ប្រវត្តិវិទូ និងអ្នកកាសែត​លោកហ្វីលីព ស៊ត (Philip Short) ជំនាញខាងរបបខ្មែរក្រហម និងជាអ្នកនិពន្ធជីវប្រវត្តិ​របស់​ប៉ុលពតនោះ ក្រុមអ្នកបកប្រែជាជនជាតិកម្ពុជា បាននាំគ្នាធ្វើពហិការ មិនចូលធ្វើការ ដើម្បីទាមទារអោយ បើកប្រាក់ខែ​របស់ពួកគេ។ រហូតមកទល់ថ្ងៃនេះ រាល់អង្គសវនាការ នៅមិនទាន់អាចដំណើរការបាននៅឡើយ ដោយហេតុគ្មានបុគ្គលិក​បកប្រែទាំងនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...