គីម ដកខម បង្ហាញគេហទំព័រ «មេហ្គា» ជាមួយសេវាកម្មទាញយកថ្មីៗ
មួយឆ្នាំបន្ទាប់ពីការដាក់ អោយឈប់មានដំណើរការ របស់គេហទំព័រទាញយក «មេហ្គាអាប់ឡត (MegaUpload)» មក ម្ចាស់គេហទំព័រនេះ លោកគីម ដកខម (Kim Dotcom) បានបង្ហាញកាលពីថ្ងៃសៅរ៍ទី១៩មករា កន្លងមក នូវគេហទំព័រថ្មីមួយទៀត សម្រាប់សេវានៃការផ្ទុកនូវរាល់ឯកសារទាំងឡាយ នៅលើអាំងធើណែត។
ទំព័រដំបូង របស់គេហទំព័រទាញយកថ្មី របស់គីម ដកខម។
គេហទំព័រថ្មីនេះ បានដាក់អោយដំណើរការ ជាផ្លូវការនៅម៉ោង១៩ម៉ (ម៉ោងនៅទីក្រុងប៉ារីស) ថ្ងៃដដែលនោះ ក្នុងប្រទេសនូវែលហ្សេឡង់ តែមានភាពពិបាក ក្នុងការចូលទៅមើលបន្តិច ដោយហេតុមានអ្នកចូលទៅទស្សនាច្រើនជ្រុល។ គ្រាន់តែនៅក្នុងថ្ងៃដំបូង អ្នកចូលទៅបើកគណនី នៅលើគហទំព័រនេះ មានចំនួនដល់ទៅជាង ៣០០ពាន់នាក់។