គីម ដកខម បង្ហាញ​គេហទំព័រ «មេហ្គា» ជា​មួយ​សេវាកម្ម​ទាញ​យក​ថ្មីៗ

គេហទំព័រថ្មីនេះ បានដាក់អោយដំណើរការ ជាផ្លូវការនៅម៉ោង១៩ម៉ (ម៉ោងនៅទីក្រុងប៉ារីស) ថ្ងៃដដែលនោះ ក្នុងប្រទេសនូវែលហ្សេឡង់ តែមានភាពពិបាកក្នុងការចូលទៅមើលបន្តិច ដោយហេតុមានអ្នកចូលទៅទស្សនាច្រើនជ្រុល។ គ្រាន់នៅក្នុងថ្ងៃដំបូង អ្នកចូលទៅបើកគណនី នៅលើគហទំព័រនេះ មានចំនួនដល់ទៅជាង ៣០០ពាន់នាក់។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: January 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មួយឆ្នាំបន្ទាប់ពីការដាក់ អោយឈប់មានដំណើរការ របស់គេហទំព័រទាញយក «មេហ្គាអាប់ឡត (MegaUpload)» មក ម្ចាស់គេហទំព័រនេះ លោកគីម ដកខម (Kim Dotcom) បានបង្ហាញកាលពីថ្ងៃសៅរ៍ទី១៩មករា កន្លងមក នូវគេហទំព័រថ្មី​មួយទៀត សម្រាប់សេវានៃការផ្ទុកនូវរាល់ឯកសារទាំងឡាយ នៅលើអាំងធើណែត។


ទំព័រដំបូង របស់គេហទំព័រទាញយកថ្មី របស់គីម ដកខម។

គេហទំព័រថ្មីនេះ បានដាក់អោយដំណើរការ ជាផ្លូវការនៅម៉ោង១៩ម៉ (ម៉ោងនៅទីក្រុងប៉ារីស) ថ្ងៃដដែលនោះ ក្នុងប្រទេស​នូវែលហ្សេឡង់ តែមានភាពពិបាក ក្នុងការចូលទៅមើលបន្តិច ដោយហេតុមានអ្នកចូលទៅទស្សនាច្រើនជ្រុល។ គ្រាន់តែ​នៅក្នុងថ្ងៃដំបូង អ្នកចូលទៅបើកគណនី នៅលើគហទំព័រនេះ មានចំនួនដល់ទៅជាង ៣០០ពាន់នាក់។

គេហទំព័រមានអស័យដ្ឋាន ៖ https://mega.co.nz

នៅលើទំព័រទ្វីសធើរ (Twitter) លោកគីម ដកខម បាននិយាយដោយការភ្ញាក់ផ្អើលថា «អូ៎ ! ខ្ញុំមិនដែលឃើញអញ្ចឹងទេ។ ពីសូន្យទៅ១០ជីហ្គាបាយ នៃទាញយកភ្លាមៗ តែក្នុង១០នាទីដំបូងប៉ុណ្ណោះ។» ស្ថាបនិក«មេហ្គាអាប់ឡូត»រូបនេះ បាន​លើកពីសេចក្ដីលំអិត នៅក្នុងសេចក្ដីប្រកាសរបស់លោក ពីប្រភេទសេវាកម្មថ្មី ជាច្រើន ដែលគេហទំព័រ​«ទាញយក»​របស់លោក ផ្ដល់ជូនអ្នកប្រើប្រាស់។ ក្នុងនោះ បរិមាណនៃការផ្ទុកឯកសារ មានកម្រិតរហូតដល់ ៥០ជីហ្គាអូតេ (50 Go) សម្រាប់សមាជិកម្នាក់ៗ ហើយអាចចូលទៅប្រើប្រាស់ ផ្ទុកឯកសារអ្វីៗគ្រប់យ៉ាងបាន ដោយសារខ្លួនមានគណនីមួយ នៅលើគេហទំព័រនោះ។

សេវាកម្មទាំងនេះ នឹងផ្ដល់ជូនអ្នកប្រើប្រាស់ ក្នុងពេលបច្ចុប្បន្នដោយឥតគិតថ្លៃ។ ប៉ុន្តែគេហទំព័រថ្មីនេះ ប្រហែលជានឹង​អាចបង្កើតអោយមាន  នូវសេវាកម្មបង់លុយផ្សេងទៀត នាពេលអនាគត។ អ្នកទទួលខុសត្រូវខាងទីផ្សារ របស់គេហទំព័រ​​បាននិយាយថា បរិមាណ៥០ជីហ្គាអូតេ នឹងអាចតម្លើងបានទៀត បើគេបង់លុយ ប្រមាណជា ៩,៩៩អ៊ឺរ៉ូ ក្នុងមួយខែ។

ស្ថាបនិកគេហទំព័រ លោក គីម ដកខម ឈ្មោះពិត គីម ស្មីត កំពុងស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោយពីត្រូវបាន​ឃាត់ខ្លួន កាលពីដើមឆ្នាំ២០១២ ក្រោមការចោទរបស់ សហរដ្ឋអាមេរិក ពីបទរំលោភកម្មសិទ្ធបញ្ញា។ ប្រព័ន្ធយុត្តិធម៌​របស់អាមេរិក បានចោទមេដឹកនាំរបស់គេហទំព័រទាញយក «មេហ្គាអាប់ឡូត» ជាច្រើនរូបផ្សេងទៀត ថាបានរកលុយ​ខុសច្បាប់ ប្រមាណជា ១៧៥លានដុល្លាអាមេរិក ពីការផ្ដល់សេវាកម្ម អោយដាក់ខ្សែរភាពយន្ដ ឬចម្រៀង ឬរឿងភាគ ដើម្បីលួច-ទាញ-ចម្លងបាន នៅលើគេហទំព័ររបស់ខ្លួន។

បន្ទាប់ពីត្រូវបាន លើកពេលសេវនា ចំនួនពីរដងរួចមកហើយ សវនាការលើកក្រោយដែលនឹងសម្រេច ថាតើត្រូវចាប់​បញ្ជូនខ្លួនលោកទៅ អាមេរិកឬយ៉ាងណានោះ បានត្រូវកំណត់ធ្វើ ក្នុងខែសីហាឆ្នាំ២០១៣ខាងមុខ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...