Posts tagged as "Robert Guerrero"

អ្នកប្រដាល់ ម៉ាយវេដឺ មាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត

អ្នកប្រដាល់ ម៉ាយវេដឺ មាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត

កីឡាករប្រដាល់មិនដែលចាញ់របស់អាមេរិក ហ្វឡយ ម៉ាយវេដឺ (Floyd Mayweather) បានស្ថិត​នៅកំពូលតារាងបញ្ជី​ឈ្មោះកីឡាករអាជីព ដែលរកចំណូលបានខ្ពស់ជាងគេប្រចាំឆ្នាំ ជាលើកទី២របស់គាត់, នេះបើតាមការចេញផ្សាយ របស់​ទស្សនាវដ្តីបរទេសមួយ កាលពីថ្ងៃពុធ។


កីឡាករប្រដាល់ ហ្វឡយ ម៉ាយវេដឺ របស់អាមេរិក។

ម៉ាយវេដឺ មានកំណត់ត្រាដ៏អស្ចារ្យមួយ ពោលគឺវ៉ៃ៤៤លើក ឈ្នះទាំង៤៤លើក គ្មានស្មើ និងគ្មានចាញ់។ ការប្រកួតចុង​ក្រោយរបស់គាត់ បានយកឈ្នះពិន្ទុទៅលើអ្នកប្រដាល់ រ៉ូបឺត ក្វឺរ៉េរ៉ូ (Robert Guerrero) កាលពីថ្ងៃទី០៤ ខែឧសភា​កន្លង​ទៅ។

ចំណូលរបស់គាត់មួយភាគធំ បានមកពីការចុះកិច្ចសន្យា ជាមួយនឹងស្ថានីយទូរទស្សន៏ ដែលទិញសិទ្ធផ្សាយបន្តផ្ទាល់ ដែលមានតម្លៃប្រមាណជា៣២លានដុល្លា ក្នុងមួយប្រកួត។

ក្នុងឆ្នាំ២០១៣នេះ [...]

អ្នកប្រដាល់ ម៉ាយវ៊េដឹ៖ ខ្ញុំ​នឹង​ឡើង​វាយ​ជា​មួយ ក្វឺរឺរ៉ូ

អ្នកប្រដាល់ ម៉ាយវ៊េដឹ៖ ខ្ញុំ​នឹង​ឡើង​វាយ​ជា​មួយ ក្វឺរឺរ៉ូ

អ្នកប្រដាល់អាមេរិក ហ្វឡយ ម៉ាវ៊េដឺ (Floyd Mayweather) បាននិយាយប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួន ឲ្យបានដឹងថា គាត់​នឹងឡើងវាយម្តងទៀត ជាមួយនឹងកីឡាករ រ៉ួបឺត ក្វឺរឺរ៉ូ (Robert Guerrero) នៅក្នុងរដ្ឋ ឡាស វីកាស (Las Vegas) នាថ្ងៃទី០៤ ខែឧសភា ខាងមុខ។


កីឡាករប្រដាល់ ហូឡយ ម៉ារ៉េដឺ។

កីឡាករវ័យ ៣៦ឆ្នាំ ម៉ាយវ៊េដឺ បានទទួលបានជោគជ័យជាច្រើនក្នុងអាជីពរបស់គាត់ ប៉ុន្តែគាត់ពុំដែល​ធ្លាប់​ឡើងសង្វៀន ជាមួយនឹងអ្នកប្រដាល់ ក្វឺរឺរូ ទេ។ តែទោះជាយ៉ាងណា គាត់បានសន្យាថា គាត់នឹងធ្វើឲ្យបានល្អ ជាទីបំផុត។

គាត់បាននិយាយថា «ខ្ញុំបានឈប់ពីការប្រកួតអស់រយះពេល ១ឆ្នាំហើយ ដូច្នេះខ្ញុំពិតជាចង់ឡើងលើ​សង្វៀនម្តង​ទៀត​ណាស់។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ព្រោះវាសល់ពេលមិនដល់ ១ខែទេ នឹងដល់ការប្រកួតហើយ។»

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...