អ្នកប្រដាល់ ម៉ាយវ៊េដឹ៖ ខ្ញុំ​នឹង​ឡើង​វាយ​ជា​មួយ ក្វឺរឺរ៉ូ

អ្នកប្រដាល់អាមេរិក ហ្វឡយ ម៉ាវ៊េដឺ (Floyd Mayweather) បាននិយាយប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួន ឲ្យបានដឹងថា គាត់នឹងឡើងវាយម្តងទៀត ជាមួយនឹងកីឡាករ រ៉ួបឺត ក្វឺរឺរ៉ូ (Robert Guerrero) នៅក្នុងរដ្ឋ ឡាស វីកាស (Las Vegas) នាថ្ងៃទី០៤ ខែឧសភា ខាងមុខ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកប្រដាល់អាមេរិក ហ្វឡយ ម៉ាវ៊េដឺ (Floyd Mayweather) បាននិយាយប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួន ឲ្យបានដឹងថា គាត់​នឹងឡើងវាយម្តងទៀត ជាមួយនឹងកីឡាករ រ៉ួបឺត ក្វឺរឺរ៉ូ (Robert Guerrero) នៅក្នុងរដ្ឋ ឡាស វីកាស (Las Vegas) នាថ្ងៃទី០៤ ខែឧសភា ខាងមុខ។


កីឡាករប្រដាល់ ហូឡយ ម៉ារ៉េដឺ។

កីឡាករវ័យ ៣៦ឆ្នាំ ម៉ាយវ៊េដឺ បានទទួលបានជោគជ័យជាច្រើនក្នុងអាជីពរបស់គាត់ ប៉ុន្តែគាត់ពុំដែល​ធ្លាប់​ឡើងសង្វៀន ជាមួយនឹងអ្នកប្រដាល់ ក្វឺរឺរូ ទេ។ តែទោះជាយ៉ាងណា គាត់បានសន្យាថា គាត់នឹងធ្វើឲ្យបានល្អ ជាទីបំផុត។

គាត់បាននិយាយថា «ខ្ញុំបានឈប់ពីការប្រកួតអស់រយះពេល ១ឆ្នាំហើយ ដូច្នេះខ្ញុំពិតជាចង់ឡើងលើ​សង្វៀនម្តង​ទៀត​ណាស់។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ព្រោះវាសល់ពេលមិនដល់ ១ខែទេ នឹងដល់ការប្រកួតហើយ។»

គាត់បានបន្តថា «រ៉ូបឺត ក្វឺរឺរ៉ូ ជាអ្នកប្រដាល់ដ៏ខ្លាំង មានភាពរហ័ស និងកម្លាំងខ្លាំង។ គាត់ទើបតែចាញ់ចំនួន ១លើក តែ​ប៉ុណ្ណោះ ហើយជាម្ចាស់ខ្សែក្រវ៉ាត់ ក្នុងប្រភេទទំងន់ផ្សេងគ្នា ជាច្រើន។ ប៉ុន្តែសូមរងចាំមើលថា តើខ្ញុំអាចធ្វើអ្វីបានខ្លះ នៅទីនោះ។ ខ្ញុំជឿជាក់ថា ខ្ញុំប្រាកដជាអាចផ្តួលកីឡាកររូបនេះបាន។»

កីឡាកររូបនេះ ដដែលបានបន្ថែមថា «ខ្ញុំធ្លាប់បានឃើញគាត់វាយ ពិតជាអស្ចារ្យ។ ខ្ញុំដឹងថា គាត់ច្បាស់ជាយល់ថា គាត់​នឹងឈ្នះ ប៉ុន្តែខ្ញុំមិនខ្វល់នោះទេថា គាត់អាចធ្វើបានល្អប៉ុណ្ណានោះ។ គាត់គួរតែព្រួយពី អ្វីដែលខ្ញុំអាចធ្វើវិញ ព្រោះខ្ញុំបាន​ប្រុងប្រៀបរួចជាស្រេច ហើយនឹងដឹងពីអ្វី ដែលខ្ញុំនឹងត្រូវធ្វើ នៅលើសង្វៀន។»

ម៉ាយវ៊េដឺ ជាអ្នកប្រដាល់មួយរូប ដែលប្រកួតមិនដែលស្គាល់ពាក្យថា «ចាញ់» ឬ «ស្មើ» នោះទេ។ គាត់ប្រកួត ៤៣លើក ឈ្នះគូរប្រកួតទាំង ៤៣លើក។

អ្នកប្រដាល់ឆ្នើមរូបនេះ បានបន្តថា «ខ្ញុំសូមអរគុណខ្លាំងណាស់ ដល់សហព័ន្ធប្រដាល់អន្តរជាតិ ដែលបានធ្វើអ្វីៗ សំរាប់​ខ្ញុំកន្លងមក ហើយខ្ញុំពិតជារីករាយ និងមានកិត្តិយសបំផុត ដែលបានមកប្រឡូកក្នុងវិស័យកីឡាម្តងទៀត។ ខ្ញុំតែងតែចង់បន្ត ភាពឥតខ្ចោះរបស់ខ្ញុំ ជាបន្តទៀត ហើយចង់ឲ្យទទួលបានជ័យជំនះជារៀងរហូត ក្នុងអាជីពរបស់ខ្ញុំ។

គាត់បានបន្ថែមថា «នៅថ្ងៃទី០៤ ខែឧសភា ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ។ ជាពិសេស ខ្ញុំបានធ្វើការវឹកហាត់​ទៀត​ទាត់ និងមានគ្រូបង្វឹកល្អៗ ជាច្រើនរូប ដែលជួយគាំទ្រ និងធ្វើការណែនាំដល់រូបខ្ញុំ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...