Posts tagged as "Thida Khus"

ខៀវ កាញារីទ្ធ គាំទ្រ «ការ​តម​រួម​ភេទ» នៅ​ថ្ងៃ​៨មីនា

ខៀវ កាញារីទ្ធ គាំទ្រ «ការ​តម​រួម​ភេទ» នៅ​ថ្ងៃ​៨មីនា

នៅក្នុងចុងសប្ដាហ៍នេះ មានសំនួរ«សួរឆ្លើយ» ដ៏ពិសេសមួយ ជូនប្រិយមិត្ត។ សម្រាប់ទិវាស្ត្រីអន្តរជាតិ ដែល​គេ​តែង​ប្រារព្ធ​ឡើង ជា​រៀង​រាល់​ឆ្នាំ នៅថ្ងៃទី៨មីនា នោះ លោក ខៀវ កាញារីទ្ធ បានសំដែង​ការ​គាំទ្រ​របស់​លោក ក្នុង​«ការ​តបរួមភេទ» ដើម្បី​ប្រឆាំង ទៅនឹងការរើសអើងលើស្ត្រី នៅក្នុងសង្គម។ លោក​រដ្ឋមន្ត្រី បាន​ឆ្លើយ​ដូច្នេះ តប​នឹង​​សំនួរ​​​របស់​​​អ្នកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​សីលការ ដែល​បាន​លើក ​ពី​ជម្រើស​​ជា​​ច្រើន ដើម្បី​​បម្រើ​​ឲ្យ​​យុទ្ធនាការ​​នោះ។

អ្នកស្រីប្រធានអង្គការ បានសរសេរឡើង នៅលើគណនេយ្យហ្វេសប៊ុក របស់អ្នកស្រី ដោយ​ទំនង​​ជា​ការ​ស្ទង់​មតិ​មួយ​ថា៖ «ដើម្បីប្រឆាំងនឹងការរើសអើង លើស្រី្តក្នុងសង្គម ខ្ញុំចង់សួរទៅ ប្រិយមិត្តនារីទាំងអស់ នៅ​ស្រុក​ខ្មែរ​ថា ពួក​យើង​គួរ​ធ្វើ​ពហិការ​ឬទេ នៅថ្ងៃ៨មីនា​​ សិទ្ធនារីអន្តរជាតិ ខាងមុខនេះ? ពហិការ(នោះ) មាន​មិន​ដាំ​បាយ ​មិន​បោស​ផ្ទះ តម​ការ​រួម​ភេទ [...]

សង្គមស៊ីវិល៖ ពលរដ្ឋ​កម្ពុជា​បាន​ត្រឹម​ជា​កម្មករ​គេ​ប៉ុណ្ណោះ ក្នុង​សមាហរណ​កម្ម​អាស៊ាន

សង្គមស៊ីវិល៖ ពលរដ្ឋ​កម្ពុជា​បាន​ត្រឹម​ជា​កម្មករ​គេ​ប៉ុណ្ណោះ ក្នុង​សមាហរណ​កម្ម​អាស៊ាន

ការពង្រឹងសមត្ថភាព និងធនធានមនុស្ស នៅក្នុងប្រទេសនីមួយៗ នៃប្រទេសដែលជាសមាជិកអាស៊ាន កំពុងតែមាន​ការ​ផ្លាស់ប្តូររីកចំរើន កាន់តែល្អប្រសើ គួរឲ្យកត់សំគាល់។ ដោយឡែក កម្ពុជាវិញ ដែលជាប្រទេសដែលបានកំពុងត្រៀមខ្លួន ចូលក្នុងសមាហរណកម្មអាស៊ានដែរនោះ ត្រូវបានសង្គមនស៊ីវិលមួយចំនួន មើលឃើញពី បញ្ហាប្រឈមជាច្រើន ចំពោះ​ការត្រៀមខ្លួនមុន និងក្រោយ ការចូលជាសមាជិកនេះ។

ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និង​សន្តិភាព បានលើកឡើងថា និន្នាការនាពេលបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់បានត្រៀមខ្លួន ឲ្យពេញលេញ សំរាប់​ចូល​នៅក្នុងសមាហរណកម្មអាស៊ាន នៅខែ ធ្នូ ឆ្នាំ២០១៥ ខាងមុខនេះនៅឡើយ ព្រោះកម្ពុជានៅមានបញ្ហាជាច្រើន ទាក់ទង​នឹងធនធានមនុស្ស នៅមានខ្វះការតម្រង់ទិសការងារ របស់ប្រជាជន និងបច្ចេកវិជ្ជា ក៍នៅមានការយល់ដឹង​តិចតួច​នៅ​ឡើយ​ដែរ។ លោកបានថ្លែងពន្យល់ថា [...]

អង្គការ សីលការ ត្រៀម​ដង្ហែរអង្គ​កឋិន​ទាន ទៅ​ខេត្ត​ស្វាយរៀង

អង្គការ សីលការ ត្រៀម​ដង្ហែរអង្គ​កឋិន​ទាន ទៅ​ខេត្ត​ស្វាយរៀង

លោកស្រី ធីតា ឃឹះ នាយិការ​អង្គការ​សីលការ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២៥ និង​ថ្ងៃ​ទី២៦ ខែ​តុលា​ខាង​មុខ​នេះ អង្គការ​សីលការ​របស់​លោកស្រី និង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត ដែល​ធ្វើការ​ពាក់ព័ន្ធ​ស្ត្រី នឹង​ដង្ហែ​អង្គ​កឋិនទាន ទៅ​វត្ត​ក្តី​កណ្តាល ដែល​ស្ថិត​នៅ ស្រុក​កំពង់រោ ឃុំ​ញរ ខេត្ត​ស្វាយរៀង។ លោកស្រី​បាន​បញ្ជាក់​ថា ដោយ​សារ​វត្ត​នេះ ស្ថិត​នៅ​ជិត​ព្រំដែន​វៀតណាម និង​ឡាវ ហើយ​នៅ​ដាច់​ស្រយ៉ាល​ពី​គេ ទើប​លោកស្រី​ចង់​នាំ​ផលានិសង្ឃ តាម​សទ្ធា​ជ្រះ​ថ្លា ពី​បងប្អូន​ដែល​នៅ​រាជធានី​ភ្នំពេញ ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​វត្ត​នេះ។

បុណ្យកឋិន ជា​ពិធី​បុណ្យ​មួយ​ចាប់​ផ្ដើម ធ្វើ​បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា។ បុណ្យ​កឋិន តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំង​អស់ ពុំ​មាន​ទំនេរ​វត្ដ​ណា​មួយ ត្រូវ​បាន​ខកខាន​ឡើយ ដូច្នេះ​គេ​តែងតែ​ឃើញ ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួន​ចាប់​ពី​ថ្ងៃ ១រោច [...]

អង្គការ​ចំនួន​១៨៤ បន្ត​ដាក់​ញត្តិ​តាម​ស្ថានទូត ឲ្យ​ដោះ​លែង​ជន​ទាំង​២៣

អង្គការ​ចំនួន​១៨៤ បន្ត​ដាក់​ញត្តិ​តាម​ស្ថានទូត ឲ្យ​ដោះ​លែង​ជន​ទាំង​២៣

សិទ្ធិមនុស្ស - ការដាក់ញតិរបស់តំណាងអង្គការសមាគមជាតិ និងអន្តរជាតិប្រមាណ១៨៤ នេះត្រូវបានបន្តរ ទៅ​ស្ថានទូតមួយចំនួនទៀត នៅព្រឹកនេះ ដូចជាស្ថានទូតអាល្លឺម៉ង់ ស៊ុយអ៊ែត កូរ៉េខាងត្បូង អូស្រ្តាលី ថៃ ភូមា។ល។ ដែល​មានគោលបំណងតែមួយគត់ដូចគ្នា គឺឲ្យស្ថានទូតទាំងនោះជួយអន្តរាគមន៍ ដើម្បីឲ្យមានដោះលែងលោក វន់ ពៅ និង​អ្នកជាប់ឃុំឃាំងទាំង ២២ នាក់ផ្សេងទៀត ដែលកំពុងតែបន្តរឃុំខ្លួន នៅក្នុងគុកត្រពាំងថ្លុង ខេត្តកំពង់ចាម។

នាយិកាអង្គការស៊ីលីកា លោកស្រី ធីតា ឃឹស ដែលមានវត្តមានក្នុងការដាក់ញតិតាមស្ថានទូតនានាប្រចាំនៅកម្ពុជា ដើម្បីជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើការដោះលែងអ្នកទាំង២៣ នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២-៣ ខែមករា កន្លងមក។ លោកស្រី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ​នៅមុខស្ថានទូតកូរ៉េថា​ «យើងមើលឃើញ​ភាព​អយុត្តិធម៌។ ហើយការប្រើប្រាស់ហិង្សា មិនមែនដោះស្រាយទំនាស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...