សង្គមស៊ីវិល៖ ពលរដ្ឋ​កម្ពុជា​បាន​ត្រឹម​ជា​កម្មករ​គេ​ប៉ុណ្ណោះ ក្នុង​សមាហរណ​កម្ម​អាស៊ាន

កម្ពុជា ដែលបានកំពុងត្រៀមខ្លួន ចូលក្នុងសមាហរណកម្មអាស៊ានដែរនោះ ត្រូវបានសង្គមនស៊ីវិលមួយចំនួន មើលឃើញពី បញ្ហាប្រឈមជាច្រើន ចំពោះការត្រៀមខ្លួនមុន និងក្រោយ ការចូលជាសមាជិកនេះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី- ភ្នំពេញ ថ្ងៃទី ០៣ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 03, 2015
  • ប្រធានបទ: អាស៊ាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការពង្រឹងសមត្ថភាព និងធនធានមនុស្ស នៅក្នុងប្រទេសនីមួយៗ នៃប្រទេសដែលជាសមាជិកអាស៊ាន កំពុងតែមាន​ការ​ផ្លាស់ប្តូររីកចំរើន កាន់តែល្អប្រសើ គួរឲ្យកត់សំគាល់។ ដោយឡែក កម្ពុជាវិញ ដែលជាប្រទេសដែលបានកំពុងត្រៀមខ្លួន ចូលក្នុងសមាហរណកម្មអាស៊ានដែរនោះ ត្រូវបានសង្គមនស៊ីវិលមួយចំនួន មើលឃើញពី បញ្ហាប្រឈមជាច្រើន ចំពោះ​ការត្រៀមខ្លួនមុន និងក្រោយ ការចូលជាសមាជិកនេះ។

ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និង​សន្តិភាព បានលើកឡើងថា និន្នាការនាពេលបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់បានត្រៀមខ្លួន ឲ្យពេញលេញ សំរាប់​ចូល​នៅក្នុងសមាហរណកម្មអាស៊ាន នៅខែ ធ្នូ ឆ្នាំ២០១៥ ខាងមុខនេះនៅឡើយ ព្រោះកម្ពុជានៅមានបញ្ហាជាច្រើន ទាក់ទង​នឹងធនធានមនុស្ស នៅមានខ្វះការតម្រង់ទិសការងារ របស់ប្រជាជន និងបច្ចេកវិជ្ជា ក៍នៅមានការយល់ដឹង​តិចតួច​នៅ​ឡើយ​ដែរ។ លោកបានថ្លែងពន្យល់ថា  នេះជាបញ្ហាធំរបស់កម្ពុជា ដែលពិបាកប្រកួតប្រជែង ជាមួយនឹងធនធានមនុស្ស នៅក្នុងប្រទេស ដែលជាសមាជិកអាស៊ានទាំង ១០។

លោកបានបញ្ជាក់ទៀតថា៖ «ប្រសិនបើយើង ចូលសមាហរណកម្មអាស៊ាន សួរថាយើងខាត ឫចំនេញ? មែនទែនទៅ ពលរដ្ឋយើងបានត្រឹមតែធ្វើជាកម្មករគេប៉ុណ្ណោះ ហើយបើធ្វើជាអ្នកជំនាញខ្ពស់ៗនោះ ប្រហែលជាគ្មានសំណាងនោះទេ គឺវាតិចតួច​ណាស់។ ប៉ុន្តែយើងទៅធ្វើតែកម្មករ ដែលប្រើប្រាស់កំលាំងហ្នឹង វាខ្លាំងជាង។»។

ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព បានបន្តទៀតថា ការត្រៀមខ្លួនរបស់កម្ពុជា នៅមិនទាន់មាន​លក្ខណៈ​ពេញលេញនៅឡើយ ហើយម្យ៉ាងវិញទៀត សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារនៅក្នុងអាស៊ាន ក៍នៅមិនទាន់ឃើញ មានបណ្តុះបណ្តាលនៅឡើយដែរ។ ដូច្នេះកម្ពុជា នៅមិនទាន់អាចប្រគួតប្រជែង ជាមួយប្រទេសសមាជិកអាស៊ានបានទេ ដោយសារតែកម្មករ របស់ប្រទេសទាំងនោះ មានជំនាញខ្ពស់ៗច្រើនណាស់។

លោក គីមអេង បានស្នើទៅរដ្ឋាភិបាលកម្ពុជា ថាគួរតែរៀបចំ ឲ្យមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សំរាប់កម្មករ និងរក​គ្រូជំនាញ សំរាប់បណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ និងបណ្តុះសីលធម៌ការងារ ឲ្យបានខ្ពស់ផងដែរ ដើម្បីអាចចូលរួម​ធ្វើ​ការងារ នៅក្នុងសមាហរណកម្មអាស៊ានបាន។ លោកបានរៀបរាប់ទៀតថា៖ «ប្រសិនបើរដ្ឋាភិបាលមិនធ្វើដូច្នេះទេ ប្រជាជន​កម្ពុជា អាចនឹងក្លាយជាជនរងគ្រោះ នៅពេលដែលបានចូល នៅក្នុងសមាហរណកម្មអាស៊ាន ជាមិនខាន»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ធីតា ឃិះ នាយការអង្គការសីលការ បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «វេទិការប្រជា​ពលរដ្ឋ​កម្ពុជា» នៅព្រឹកថ្ងៃទី ០៣ ខែមីនានេះថា ការត្រៀមខ្លួនចូល ទៅក្នុងសមាហរណកម្មអាស៊ានរបស់កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសនេះជួបប្រទះ នៅបញ្ហាជាច្រើន ដូចជាមានការដាក់ ឲ្យមានការធ្វើសម្បទានដីសេដ្ឋកិច្ច កាន់តែមានច្រើន​ឡើងៗ ថែមទាំងមានការប្រមូលពន្ធដារ ក៍ចេះតែមានការកើតឡើងប្លែកៗ ខុសពីមុនណាស់ដែរ។ ម្យ៉ាងវិញទៀត ការ​ត្រៀម​ខ្លួននេះ បានធ្វើឲ្យកម្ពុជាជួបប្រទះ នឹងបញ្ហាជាច្រើន រហូតធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន បានធ្វើការចំណាកស្រុក ចេញទៅធ្វើការងារនៅក្រៅប្រទេស យ៉ាងកំហុក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...