ពលរដ្ឋ​ស្រុក​កំពង់​លែង​ថា រដ្ឋាភិបាល​ចេញ​អាជ្ញា​បណ្ណ មិន​មើល​ភាព​​ជាក់​ស្តែង

ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចូលរួមផ្តិតមេដៃ ប្រឆាំងនឹងការរុករងរ៉ែ របស់ក្រុមហ៊ុនចំនួនពីរ ដែលប្រើប្រាស់អជ្ញាប័ណ្ណអភិវឌ្ឍន៍ ចេញដោយរដ្ឋាភិបាល។ ពលរដ្ឋបានចាត់ទុកភ្នំ ដែលក្រុមហ៊ុនកំពុងជីក យកដីមកធ្វើផ្លូវនោះ ថាជាភ្នំ ដែលសម្បូរវត្ថុបូរាណ និងសម្បត្តិធម្មជាតិ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៣ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 03, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវអាជ្ញាប័ណ្ណ ដែលចេញដោយរដ្ឋាភិបាល បានបង្កការភ្ញាក់ផ្ងើលជាខ្លាំង ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង កាល​ពីឆ្នាំ​២០១១កន្លងទៅ។ បន្ទាប់ពីអ្នកស្រុកទាំងអស់ បានធ្វើការតវ៉ា សុំឲ្យមានការបញ្ឈប់ ជាបន្ទាន់ សកម្មភាពដែល​ចេញពី​អាជ្ញាប័ណ្ណនេះ បានស្ងាត់មួយរយៈពេលធំ។ ស្រាប់មកដល់ចុងឆ្នាំ២០១៤ ឈានចូលឆ្មាំ២០១៥នេះ ក៏កើតមានសារជាថ្មី ក្រោមរូបភាពអភិវឌ្ឍន៍ផ្លូវថ្នល់ ឲ្យដល់អ្នកភូមិ ហើយបានជីកកកាយដី ចេញពីភ្នំទៅសាងសង់ជាផ្លូវ។

អ្នកស្រុកកំពង់លែងបានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរនោះ មួយឈ្មោះថា សុវណ្ណគិរី មួយទៀតឈ្មោះ គង់សុវណ្ណ ដែលមាន​អ្នកគ្រប់គ្រងផ្សេងគ្នា ដើម្បីអភិវឌ្ឍន៍ផ្លូវ នៅស្រុកកំពង់លែងទាំងមូល។ អ្នកភូមិឲ្យដឹងទៀតថា សកម្មភាពទាំងអស់ ដែល​មានចេញជារូបរាងសាងសង់ផ្លូវ គ្រាន់តែជាលេស របស់ក្រុមអ្នករុករករ៉ែលោហៈ ទាំងនោះប៉ុណ្ណោះ។ អ្នកភូមិបន្តថា បើកុំ​តែមានមេភូមិពុករលួយ នៅក្នុងភូមិ ដែលជាអ្នកជ្រោមជ្រែង ប្រហែលជាក្រុមហ៊ុនទាំងពីរ គ្មានផ្លូវចូលមកភូមិពួកគាត់ ជា​លើកទីពីរបានទេ។ អ្នកភូមិមានការព្រួយបារម្ភថា មិនអាចថែរក្សាសម្បត្តិធម្មជាតិទាំងនោះបាន ទើបនាំគ្នាប្រមូលស្នាម​មេដៃតវ៉ា ដើម្បីសុំឲ្យបញ្ឈប់ ជាបន្ទាន់។

លោក ស៊ុន សុធារី សមាជិកក្រុមប្រឹក្សាឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមប្រមូល និងទទួលយក​ស្នាម​មេដៃ ពីពលរដ្ឋនៅក្នុងមូលដ្ឋាន របស់លោក បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥​នេះថា សកម្មភាពនេះ នឹងបង្កផលប៉ះពាល់ ដល់ពលរដ្ឋដែលតែងតែទទួលបាន ទិន្នផលធម្មជាតិ ពីព្រៃភ្នំធម្មជាតិ ភ្នំ​«ទូក​មាស» ដែលស្ថិតនៅក្នុងស្រុកកំពង់លែង។ តាមឯកសា ដែលលោកបានទទួលបាន ឲ្យដឹងថា ផ្ទៃដីសរុប​ដែលកំពុងមាន​ការ​រំលោភ និងត្រៀមឈូសឆាយ មាន៦១គីឡូម៉ែត្រ ២០ហិចតា សណ្ឋានជាភ្នំ។ លោកបន្ថែមថា លោកបានជួប្រជុំ ជា​មួយ​ក្រុមប្រឹក្សាស្រុកកំពង់លែង ពីបញ្ហាទាំងអស់នេះ ព្រោះវាជារឿងសំខាន់ របស់ពលរដ្ឋ និងបរិស្ថាន ជាពិសេស​ព្រៃឈើ។

ប្រធានក្រុមប្រឹក្សាស្រុក លោក ជូ សំអុន បានឲ្យទស្សនាវដ្តីដឹងដែរថា វាមានពាក់ព័ន្ធ ជាមួយអាជ្ញាប័ណ្ណរដ្ឋាភិបាល ដែល​អនុញ្ញាតឲ្យក្រុមហ៊ុនឯកជន អភិវឌ្ឍន៍ ដោយមិនបានខ្វល់ខ្វាយ ពីផលប៉ះពាល់ធ្ងន់ធ្ងរ ដល់អ្នករស់នៅតំបន់នោះទេ។ លោក​ថា ផលប៉ះពាល់មានពីរ គឺដោយផ្ទាល់ និងដោយប្រយោល។ អ្នកស្រុកទាំងមូលជាអ្នករងគ្រោះដោយផ្ទាល់ ចំណែក​ឯ​វត្ថុបុរាណ និងធនធានធម្មជាតិ ដែលមាននៅក្នុងព្រៃភ្នំធម្មជាតិ ជាអ្នករងគ្រោះប្រយោល។

ប្រធានក្រុមប្រឹក្សាស្រុក បាននិយាយទៀតថា ទោះជាដឹងថាពលរដ្ឋពេញមួយស្រុក មិនយល់ព្រមក៏ដោយ ក៏រដ្ឋាភិបាល​នៅតែអនុវត្តន៍ នូវគោលការណ៍នេះទៀត ហើយនេះ គឺជាការមើលរំលង របស់ថ្នាក់ដឹកនាំ ទៅកាន់ពលរដ្ឋម្ចាស់ឆ្នោត ដែល​អ្នកដែលបានតែងតាំងខ្លូន។ សម្រាប់លោក សំអុន ការអភិវឌ្ឍន៍ក្រោមអាជ្ញាប័ណ្ណ ពីរដ្ឋាភិបាលនេះ មានតែផ្ដល់​មកវិញ នូវផលប៉ះពាល់ធ្ងន់ធ្ងរប៉ុណ្ណោះ។

ទស្សនាវដ្តីមិនអាចទាក់ទងសុំកាបំភ្លឺ ជុំវិញបញ្ហាទាំងអស់នេះ ពីលោកឧកញ៉ា ឈុន សៀង ជាម្ចាស់អាជីវកម្ម សុវណ្ណគីរី បានទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...