ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន អំណោយផលដល់ ការអភិវឌ្ឍន៍
ដោយ មនោរកុមារ MonoKOMA - ប៉ារីស ថ្ងៃទី ២០ កុម្ភះ ២០១២
តាមទីភ្នាក់ងារពត៌មានចិន Xinhua ចេញផ្សាយពីថ្ងៃម្សិលមិញបានអោយដឹង អំពីការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលខ្មែរ ស្ដីពី ការកើនសន្ទុះយ៉ាងខ្លាំងក្លា ក្នុងវិស័យ វិនិយោគទុន ពាណិជកម្ម និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងចិន ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្ដាលមកពីចំណងទាក់ទងស្អិតរមួត រវាងប្រទេសទាំងពីរ ។
កាលពីឆ្នាំ ២០១១ កន្លងទៅ ប្រទេសចិនបានចូលមក វិនិយោគទុន នៅក្នុងគំរោងចំនួន ២២ ដែលវិនិយោគ មានជាអាថ៌ ទៅលើវិស័យ អចលនវត្ថុ អាជីវកម្មរ៉ែមាស រោងចក្រតំល៉ើងម៉ូតូ រោងចក្រអង្ករ និងរោងចក្រសំលៀកបំពាក់ ។ [...]