ព្រីមែលីក៖ «សាខូ» ប្រាប់ប៉ារីសថា គាត់ចង់ផ្ទេរមកលីវើភូល
ក្លិបហង្សក្រហមលីវើភូល (Liverpool) សង្ឃឹមថានឹងអាចទិញខ្សែការពារ ម៉ាម៉ាឌូ សាខូ (Mamadou Sakho) បានសម្រេច បន្ទាប់ពីកីឡាករអន្តរជាតិបារាំងរូបនេះ បានប្រាប់ដល់ក្លិបគាត់ ប៉ារីស ហ្សិនជឺម៉ិន (PSG) ថា គាត់ចង់ផ្ទេរទៅកាន់កីឡាដ្ឋាន អេនហ្វៀល (Anfield) នៅរដូវក្តៅនេះ។
![]()
កីឡាករខ្សែការពារ ម៉ាម៉ាឌូ សាខូ នៅពេលទាត់ឲ្យក្រុមរបស់ទីក្រុងប៉ារីស។ (រូបថត ICON SPORT)
គ្រូបង្វឹកលីវើភូល លោកប្រេដិន រ៉ដចឺស (Brendan Rodgers) កំពុងតែសម្លឹងរកមើលខ្សែការពារកណ្តាលម្នាក់ទៀត មុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទ នៅថ្ងៃទី០២ ខែកញ្ញា បន្ទាប់ពីខ្សែការពារ សែសបាស្ទែន ខូតែស (Sebastián Coates) នឹងត្រូវអវត្តមានពេញ១រដូវកាល ដោយតែមានបញ្ហារបួសធ្ងន់ធ្ងរ ក្នុងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ។ ហើយពេលនេះ សាខូជាគោលដៅទី១ [...]