«កឹម សុខា សុខចិត្តធ្វើពលិកម្ម តែមិនចូលទៅតុលាការទេ»
ធ្វើពលិកម្ម សុខចិត្តឲ្យគេចាប់ខ្លួន ដើម្បីផ្ដល់កម្លាំងចិត្ត ដល់សមាជិករបស់គណបក្ស។ នេះជាអ្វី ដែលគេអាចអានបាន នៅលើទំព័រហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ។
ព្រះអង្គម្ចាស់ បានសរសេរថា៖ «ប្រធានស្តីទី កឹម សុខា បានសម្រេចចិត្តធ្វើពលិកម្ម ប្រឈមនឹងច្បាប់ ហើយសុខចិត្តឲ្យគេចាប់ខ្លួន ដើម្បីផ្តល់កំលាំងចិត្ត ឲ្យយើងទាំងអស់គ្នា នៅខាងក្រៅ។ ហេតុដូច្នេះ ដើម្បីផ្តល់សេចក្តីកក់ក្តៅជូនលោកវិញ យើងត្រូវតែរួបរូមគ្នា ប្តេជ្ញាចិត្តបន្តបេសកម្មពិសិដ្ឋ របស់លោករៀងរាល់ថ្ងៃជាមិនខាន ដើម្បីទាមទារសិទ្ធសេរីភាព និងប្រជាធិតេយ្យពេញលេញ ជូនប្រជាពលរដ្ឋខ្មែរ ហើយការពារបូរណភាពទឹកដី និងឯករាជ្យភាពជាតិយើង»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងព្រមានលោក កឹម សុខា កាលពីថ្ងៃចន្ទ ទី៩ [...]