កូរ៉េខាងជើងបាញ់កាំជ្រួចអន្តរទ្វីបថ្មី ផ្គើនប្រធានាធិបតី ត្រាំ
ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួចអន្តរទ្វីមួយគ្រាប់ទៀត នៅព្រឹកថ្ងៃអាទិត្យនេះ ចូលទៅក្នុងសមុទ្រជប៉ុន (ឬហៅតាមប្រជាជនកូរ៉េ៖ សមុទ្រខាងកើត)។ នេះ បើតាមការអះអាង របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅមុននេះបន្តិច។ កាំជ្រួចត្រូវបានបាញ់ចេញ នៅវេលាម៉ោង ៧ និង៥៥នាទី ព្រឹក (ត្រូវគ្នា នឹងម៉ោងនៅកម្ពុជា តែត្រូវជាម៉ោង ០០ និង៥៥នាទី ម៉ោងនៅបារាំង) ពីបន្ទាយទ័ពអាកាស របស់ប្រទេសកុម្មុយនីស ឈ្មោះ «Banghyon» ដែលស្ថិតនៅភាគខាងលិច នៃប្រទេស។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ការបាញ់កាំជ្រួចនេះ មានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រ ប៉ុន្តែប្រភេទ នៃកាំជ្រួចរយៈឆ្ងាយមួយគ្រាប់នេះ កំពុងត្រូវបានស្រាវជ្រាវ និងពិនិត្យវិភាគនៅឡើយ។
ទីភ្នាក់ងារព័ត៌មាន «Yonhap» (កូរ៉េខាងត្បូង) បានស្រង់ប្រភព ពីមន្ត្រីយោធាកូរ៉េខាងត្បូងមកបញ្ជាក់ថា របបកុម្មុយនីស ទំនងជាបានសាកល្បង [...]