Posts tagged as "Curiosity"

ផ្សែង​ហុយ​ដ៏​ធំ​នៅ​លើ​ភព​​ព្រះ​​អង្គារ បង្ក​ចម្ងល់​ដល់​អ្នក​វិទ្យាសាស្ត្រ

ផ្សែង​ហុយ​ដ៏​ធំ​នៅ​លើ​ភព​​ព្រះ​​អង្គារ បង្ក​ចម្ងល់​ដល់​អ្នក​វិទ្យាសាស្ត្រ

ក្នុងរយៈពេល១០ថ្ងៃ ក្រុមអ្នកអវកាសបានសង្កេតឃើញ ដុំ«ពពក»នេះ បានផ្លាស់ប្ដូររូបរាង និងទំហំរបស់វា។ ប៉ុន្មាន​សប្ដាហ៍បន្ទាប់មក ដុំ«ផ្សែង»ជាលើកទីពីរ បានពន្លេចខ្លួនឡើង ហើយវាមានរូបរាងដូចគ្នា ទៅនឹងដុំ​«ផ្សែង»​​លើកទីមួយដែរ។ ដុំផ្សែង ឬ«ពពក»នេះ បានហោះបណ្ដែតខ្លួន រហូតដល់ព្រំដែន ដែលខ័ណ្ឌចែក​រវាង​លំហ​អវកាស និងលំហព័ទ្ធជុំវិញភពព្រះអង្គារ ដែលមានចំងាយប្រមាណ ពី២០០ ទៅ២៥០គីឡូម៉ែត្រ។ អ្នកនឹង​ឃើញការវិវត្តប្ដូររូបរាងនេះ នៅក្នុងរូបថតខាងក្រោម។

ទិដ្ឋភាពដ៏ចម្លែកនេះ បានបង្កការងើងឆ្ងល់ដល់ក្រុមអ្នកវិទ្យាសាស្ត្រ រហូតជំរុញឲ្យពួកគេធ្វើការសិក្សា​ស្រាវជ្រាវ​ដោយម៉ត់ចត់ និងធ្វើសេចក្ដីសន្និដ្ឋាន ចុះផ្សាយនៅក្នុងទស្សនាវដ្ដីអ៊ឺរ៉ុបមួយ ឈ្មោះ Nature។ លោកសាស្ត្រាចារ្យ Agustin Sanchez-Lavega ដែលជាអ្នកចាត់ចែង ពីការស្រាវជ្រាវនេះ បានថ្លែងឡើងថា៖ «នៅកំពស់២៥០​គីឡូម៉ែត្រ ពីភពព្រះអង្គារ ការបែងចែករវាងលំហព័ទ្ធជុំវិញភព និងអវកាស [...]

រក​ឃើញ​ពន្លឺ​ចម្លែក​នៅ​ភព​ព្រះ​អង្គារ៖ ជា​ពន្លឺ​របស់​មនុស្ស​ពិភព​ក្រៅ?

រក​ឃើញ​ពន្លឺ​ចម្លែក​នៅ​ភព​ព្រះ​អង្គារ៖ ជា​ពន្លឺ​របស់​មនុស្ស​ពិភព​ក្រៅ?

ទីភ្នាក់ងារស្រាវជ្រាវអាវកាសរបស់អាមេរិក ហៅកាត់ថា ណាស្សា (Nasa) បានបង្ហាញនូវសេចក្ដីអត្ថាធិប្បាយមួយ ស្ដីពីពន្លឺដ៏ចម្លែកត្រូវបានថតឃើញដោយ មនុស្សយន្ដ កួរីយ៉ូសស៊ីធី (Curiosity) តាំងពីដើមខែនេះមក។ សម្រាប់​ទីភ្នាក់ងារអាវកាស ពន្លឺនោះវាគ្រាន់តែជាចំណាំងផ្លាត របស់ពន្លឺព្រះអាទិត្យ នៅលើផ្ទាំងថ្ម ឬក៏ជាកាំរស្មីតារាសាស្ត្រ ដែលប្រតិកម្មតបមកម៉ាស៊ីថតរូបវិញប៉ុណ្ណោះ។


រូបភាពដែលថតដោយមនុស្សយន្ដ កួរីយ៉ូសស៊ីធី បង្ហាញពីចំណុចពណ៌ សរ។ (រូបភាព Nasa)

វិទ្យាសាស្ត្រ - បន្ទាប់ពីរូបថតត្រូវបានយកមកផ្សព្វផ្សាយ ចំណុចនៅក្នុងរូបថត ដែលចេញជាពន្លឺនៅ​លើភព​ព្រះ​អង្គារនេះ បានបង្កការភ្ញាក់ផ្អើល ដោយគេនាំគ្នាគិតថា ផែនដីមិនមែនជាភពតែមួយឡើយ [...]

ទៅរស់លើភពព្រះអង្គារ៖ រកឃើញស្នាមផ្លូវទឹក ហូរនៅទីនោះ

ទៅរស់លើភពព្រះអង្គារ៖ រកឃើញស្នាមផ្លូវទឹក ហូរនៅទីនោះ

សម្រាប់អ្នកស្រាវជ្រាវរបស់ណាសា (Nasa) គឺជាស្លាកស្នាមផ្លូវទឹកចាស់មួយដែលមានជម្រៅដល់ត្រឹមភ្នែកគោ ឬ ត្រឹមជង្គង់មនុស្ស។ មនុស្សយន្ត គួរីយើស្សីធី (curiosity) ដែលបញ្ជូនដោយអង្គការណាសា ទៅលើពិភពព្រះអង្គារ បានរកឃើញស្លាកស្នាម ដែលបញ្ជាក់ពីពីផ្លូវទឹកចាស់ទាំងនេះ។ គឺជាការប្រកាសរបស់ទីភ្នាក់ងារអវកាស គឺអាមេរិក នៅថ្ងៃព្រហស្បតិ៍ទី២៧កញ្ញាកន្លងមកនេះ។


ពិភពព្រះអង្គារ។

ការបង្ហាញទាំងនេះបញ្ចេញជារូបភាពដោយ គួរីយើស្សីធី (curiosity) ដែលបានចុះចតនៅលើពិភពនេះ ពីថ្ងៃទី៦សីហា មុន។ គេបានបង្ហាញឲ្យឃើញដុំថ្មតូចៗ រាងមូលៗ ដែលស្ថិតជាប់នៅក្នុងផ្ទាំងថ្ម មានទំហំធំដែលខ្យល់ មិនអាចបក់យក ទៅបាន។ តាមការអះអាងរបស់លោក រីប៊ើកា វីលៀម (Rebeca Williams) នៃវិទ្យាស្ថាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...