ទៅរស់លើភពព្រះអង្គារ៖ រកឃើញស្នាមផ្លូវទឹក ហូរនៅទីនោះ
សម្រាប់អ្នកស្រាវជ្រាវរបស់ណាសា (Nasa) គឺជាស្លាកស្នាមផ្លូវទឹកចាស់មួយដែលមានជម្រៅដល់ត្រឹមភ្នែកគោ ឬ ត្រឹមជង្គង់មនុស្ស។ មនុស្សយន្ត គួរីយើស្សីធី (curiosity) ដែលបញ្ជូនដោយអង្គការណាសា ទៅលើពិភពព្រះអង្គារ បានរកឃើញស្លាកស្នាម ដែលបញ្ជាក់ពីពីផ្លូវទឹកចាស់ទាំងនេះ។ គឺជាការប្រកាសរបស់ទីភ្នាក់ងារអវកាស គឺអាមេរិក នៅថ្ងៃព្រហស្បតិ៍ទី២៧កញ្ញាកន្លងមកនេះ។
ពិភពព្រះអង្គារ។
ការបង្ហាញទាំងនេះបញ្ចេញជារូបភាពដោយ គួរីយើស្សីធី (curiosity) ដែលបានចុះចតនៅលើពិភពនេះ ពីថ្ងៃទី៦សីហា មុន។ គេបានបង្ហាញឲ្យឃើញដុំថ្មតូចៗ រាងមូលៗ ដែលស្ថិតជាប់នៅក្នុងផ្ទាំងថ្ម មានទំហំធំដែលខ្យល់ មិនអាចបក់យក ទៅបាន។ តាមការអះអាងរបស់លោក រីប៊ើកា វីលៀម (Rebeca Williams) នៃវិទ្យាស្ថាន Planetary Sciences Institute de Tuscson នៅក្នុងរដ្ធអារីសូណា (Arizona) បានបង្ហាញថា «តាមការព្រមព្រៀង របស់ក្រុមអ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ថា គឺជាគ្រាប់គ្រួសដែលត្រូវបានចរន្តទឹក ហូរខ្លាំងនាំមក។»
សម្ភារះ សម្រាប់ពន្លឿន ការស្រាវជ្រាវរកសញ្ញា នៃជីវិតអតិសុខុមប្រាណ លើពិភពព្រះអង្គារ
សម្រាប់អ្នកស្រាវជ្រាវរបស់ណាសា គឺជាស្លាកស្នាមផ្លូវទឹកចាស់មួយ ដែលមានជម្រៅដល់ត្រឹមភ្នែកគោ ឬត្រឹមជង្គង់ មនុស្ស។ «នេះគឺជាលើកទីមួយហើយដែលយើងបានឃើញពិតៗ ថាមានគ្រាប់គ្រួស ត្រូវបានចរន្តទឹកហូរនាំទៅ នៅលើ ពិភពព្រះអង្គារ។ គឺជាការឆ្លងកាត់រវាងការវិភាគ និងការសង្កេតផ្ទាល់» នេះជាសម្តីរបស់លោក វីលៀម ដៀទ្រីស្ស (William Dietrich) នៃសកលវិទ្យាល័យកាលីហ្វ័នីញ៉ា នៅប៊ែរខឺលី (Berkeley) ។
កន្លែងនេះ អាចនឹងពន្លឿន ការស្រាវជ្រាវរកសញ្ញា នៃជីវិតអតិសុខុមប្រាណលើភពព្រះអង្គារ ថ្វីដ្បិតតែ អ្នកទទួលខុសត្រូវ នៃបេសកកម្មនេះ មិនបានកំណត់តំបន់ នៃការរកឃើញនេះ ដើម្បីធ្វើប្រតិបត្តិការស្រាវជ្រាវឲ្យច្រើន។ លោក ចន ហ្គ្រោហ្សីនហ្សើរ (John Grotzinger) របស់វិទ្យាស្ថានបច្ចេកវិជ្ជាកាលីហ្វនីញ៉ា បានលើកឡើងថា «បញ្ហានៃភាពអាច រស់នៅបាន នៅក្នុងពិភពផ្កាយ ទៅឆ្ងាយហួសពីការដែលគ្រាន់តែពិនិត្យសាមញ្ញៗ នៃវត្តមានទឹកលើពិភពព្រះអង្គារ។» លោកបានបន្ថែមថា «វាជាការពិតណាស់ដែលថា ទឹកស្រស់ល្អ នឹងបង្កើតបរិស្ថានមួយ ដែលជាទីកន្លែងកកើតនៃ មីក្រូសរីរាង្គ៕»
-----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ