ក្រសួងបរិស្ថានថា NASA យកទិន្នន័យ«ចាស់»មកផ្សាយ
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មករា ២០១៧
- កែប្រែចុងក្រោយ: January 13, 2017
- ប្រធានបទ: វិនាសកម្មព្រៃឈើ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅព្រលប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថានកម្ពុជា បានចេញសេចក្តីបំភ្លឺមួយ សម្តែងការសោកស្តាយ ចំពោះទិន្នន័យ ប្រើប្រាស់នៅក្នុងរបាយការណ៍ដ៏ខ្លី របស់អង្គការណាសា (NASA) ដែលក្រសួងហៅថា ជាទិន្នន័យ«ចាស់»។ ក្នុងសេចក្ដីបំភ្លឺ ដែលទស្សនាវដ្ដីទទួលបាន នៅមុននេះបន្តិច បានឲ្យដឹងថា ទន្និន័យ ដែលកម្មវិធីឃ្លាំមើលផែនដី របស់អង្គការ ណាសា បានយកមកសរសេរ នៅក្នុងរបាយការណ៍នោះ ជា«អាត្រាមធ្យមប្រចាំឆ្នាំ នៃការបាត់បង់គម្របព្រៃឈើ» តែមិនមែនជា «អត្រាបាត់បង់គម្របព្រៃឈើ មធ្យមប្រចាំឆ្នាំ» ដូចការផ្សាយ របស់សារព័ត៌មានមួយចំនួននោះទេ។
តើ«អាត្រាមធ្យមប្រចាំឆ្នាំ នៃការបាត់បង់គម្របព្រៃឈើ» ខុសពី«អត្រាបាត់បង់គម្របព្រៃឈើ មធ្យមប្រចាំឆ្នាំ» យ៉ាងដូចម្ដេច?
បន្ថែមពីលើនេះ ក្រសួងមិនបានបកស្រាយទេ ពីរូបភាពថតពីផ្កាយរណប ក្នុងចុងឆ្នាំ២០១៥ របស់អង្គការណាសា បង្ហាញពីក្រឡាជាច្រើន ដែលនោះជាគម្រោងផ្លូវ និងគម្រោងចំការកៅស៊ូ នៅនឹងតំបន់នោះ។ របាយការណ៍បានរំពឹងថា ព្រៃឈើដែលនៅសេសសល់ នៅក្នុងតំបន់ក្រឡាៗ ដែលជាគម្រោងចំការកៅស៊ូទាំងនោះ នឹងត្រូវកាប់បំផ្លាញបន្ថែមទៀត។
» អត្ថបទដែលទាក់ទង៖ កម្មវិធីឃ្លាំមើលផែនដីរបស់ណាសា ថា«ព្រៃឈើនៅកម្ពុជាកំពុងបន្តអន្តរាយ»
» ខាងក្រោមនេះ ជារបាយការណ៍ ស្ដីពីអាត្រាបាត់បង់ព្រៃឈើ របស់វិទ្យាស្ថានធនធានពិភពលោក (World Resources Institute)៖
» ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺទាំងស្រុង របស់ក្រសួងបរិស្ថាន៖