វិភាគ៖ ព័ត៌មានពីព្រះរាជពិធី ដែលឆ្លុះបញ្ចាំងពីកម្រិតនៃរបបសារព័ត៌មាន
កិច្ចខិតខំទាំងនេះ វាត្រូវតែគួអោយលើកទឹកចិត្ត បើគេបានដឹងពីភាពខិតខំប្រឹងប្រែង របស់បុគ្គលិកអ្នកបម្រើការ អោយស្ថានីយវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងប៉ុន្មាន ដែលបានចូលរួមធ្វើការផ្សាយបន្តផ្ទាល់ ពីក្នុងព្រះរាជពិធីនេះ។ ប៉ុន្តែបើគេធ្វើការវិភាគ អោយបានល្អិតល្អន់ ទៅក្នុងយន្តការ បច្ចេកទេស រូបភាព សម្លេង កម្រិតចំណេះដឹងរបស់ពិធីករ និងធ្វើការប្រៀបធៀប ការផ្សាយបន្តផ្ទាល់បែបនេះ ទៅបណ្ដាប្រទេសផ្សេងៗ ដែលមានរបបសារពត៌មានប្រសើរជាងកម្ពុជា គេនឹងយល់ថាប្រទេសកម្ពុជា ដែលបានផ្លាស់ប្ដូរ ជា«របបប្រជាធិបតេយ្យសេរី» តាំងពីឆ្នាំ១៩៩៣មកនោះ តែសម្រាប់របបសារព័ត៌មានវិញ នៅមិនទាន់«សេរី» ឬក៏«សេរី»មិនអោយច្រើនជាងអ្វី ដែលគេតម្រូវអោយ«ថាតាម»នោះឡើយ។
មួយវិញទៀត គួរត្រូវគិតពិចារណាឡើងវិញ ពីរាល់កំហុសឆ្គង ឬកង្វះខាតផ្នែកបច្ចេកទេសទាំងឡាយ ដើម្បីធ្វើការកែលម្អរ រាល់ការផ្សាយ ដែលមានលក្ខណៈចាស់គម្រិលបែបនេះ [...]