![រូបវិទូអង់គ្លេសដ៏ល្បី បានលាចាកលោកក្នុងអាយុ៧៦ឆ្នាំ](https://monoroom.info/uploads/2018/03/20180314-wikipedia_stephen-hawking.jpg)
រូបវិទូអង់គ្លេសដ៏ល្បី បានលាចាកលោកក្នុងអាយុ៧៦ឆ្នាំ
ពិភពអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ កំពុងកាន់ទុក្ខ! លោក ស្ដេហ្វិន ហាវឃីង (Stephen Hawking) រូបវិទូជាតិអង់គ្លេសដ៏ល្បី ដែលមានជំនាញខាងតារាវិទ្យា បានធ្វើមរណភាព នៅព្រឹកថ្ងៃពុធទី១៤ ខែមីនានេះ ក្នុងអាយុ៧៦ឆ្នាំ។ កូនប្រុសស្រីរបស់លោកទាំងបី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅព្រឹកថ្ងៃនេះដដែលថា៖ «យើងមានទុក្ខក្រៀមក្រំ យ៉ាងធ្ងន់ធ្ងរ ដោយលោកឪពុក ជាទីស្រឡាញ់របស់យើង បានលាចាកលោកទៅហើយ នៅថ្ងៃនេះ»។
សេចក្ដីប្រកាសព័ត៌មាននោះ បានលើកនិយាយ ពីបុគ្គលិកលក្ខណៈ របស់លោក ស្ដេហ្វិន ហាវឃីង ថាជាមនុស្ស ដែលពូកែកំប្លែងលេង មានពោរពេញដោយភាពក្លាហាន និងការតាំងចិត្តដោយមោះមុត។ អត្ថបទបានបន្តថា៖ «លោក ជាអ្នកវិទ្យាសាស្ត្រ ដ៏អស្ចារ្យ និងជាមនុស្សដ៏ពិសេសមួយរូប ដែលការងារស្រាវជ្រាវរបស់លោក នឹងនៅស្ថិតស្ថេរ រាប់សិបឆ្នាំទៅមុខទៀត»។
រូបវិទូដ៏ល្បីល្បាញ បានចាប់កំណើតនៅខែមករា ឆ្នាំ១៩៤២ ក្នុងក្រុង «Oxford» [...]