ចោរថ្លើមធំប្លន់ទំព័រហ្វេសប៊ុកក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យ
មកទល់នឹងម៉ោងនេះ វីដេអូចំនួនពីរ កំពុងមានវត្តមាននៅឡើយ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងយុត្តិធម៌កម្ពុជា។ វីដេអូទាំងពីរនោះ ជាការថតបង្ហាញ ពីសកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានបង្ហោះផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់អតីតប្រធានគណបក្ស លោក សម រង្ស៊ី ហើយត្រូវបានយកមកចែករំលែក នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងខាងលើ។
សម្រាប់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់នៅក្នុងពាក្យបណ្ដឹងមួយច្បាប់ ឡើងទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថា សកម្មភាពនេះ ជាការប្លន់ (Hack) ទំព័រហ្វេសប៊ុក របស់ក្រសួង។ អ្នកនាំពាក្យបានសរសេរ នៅក្នុងពាក្យបណ្ដឹង ដាច់ដោយឡែកមួយទៀត ថាទំព័រហ្វេសប៊ុក ឈ្មោះ «Kim Santepheap - គឹម សន្តិភាព» [...]