តឺនីស៖ ដេលប៉ូត្រូ លើកពានវ៉ាស៊ីនតោន បន្ទាប់ពីឈ្នះអ៊ីស្នឺ
កីឡាករអាស្សង់ទីន ចនម៉ាទីន ដេលប៉ូត្រូ (Juan Martin del Potro) ឬហៅកាត់ថា «ដេលប៉ូ» (Delpo) បានបំបាក់កីឡាករអាមេរិក ចន អ៊ីស្នឺ (John Isner) ក្នុងការប្រកួតពានរង្វាន់វ៉ាស៊ីនតោន អូផិន (Washington Open) វគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ។
កីឡាករដេលប៉ូ នៅក្នុងការប្រកួតជាមួយកីឡាករអាមេរិក ចន អ៊ីស្ទឺ។ (រូបថត Orange Sport)
កីឡាករវ័យ២៤ឆ្នាំ លំដាប់លេខ៧ពិភពលោក ដេលប៉ូ បានចាញ់ក្នុងសិតទី១ ប៉ុន្តែអាចវាយបកយកឈ្នះ២សិតជាប់ៗមកវិញ ដោយលទ្ធផល ៣-៦, ៦-១ និង ៦-២ ហើយបានលើកពានលើកទី៣ ក្នុងរយះពេល៦ឆ្នាំចុងក្រោយរបស់គាត់។
ដេលប៉ូត្រូ បាននិយាយថា៖ «ខ្ញុំលេងបានល្អ ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។ ដើម្បីឈ្នះពានរង្វាន់នេះ ហើយដើម្បីឈ្នះកីឡាករទាំងអស់នេះ អ្នកចាំបាច់ត្រូវតែ ធ្វើឲ្យបានល្អ [...]