ហោះបកក្រោយជាបន្ទាន់ បន្ទាប់ពីបុក... សត្វស្លាបមួយក្បាល
ជល់នៅត្រង់ណា ក៏បាន កុំឲ្យតែជល់ត្រង់ម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះ។ ដោយហេតុនេះហើយ ទើបយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ «Brussels Arilines» ចាំបាច់ត្រូវហោះ បកមកក្រោយវិញជាបន្ទាន់ បន្ទាប់ពីងើបខ្លួន ហោះចេញបានបន្តិច ពីព្រលានយន្ដហោះ «Brussels Airport» នៃរាជធានី ព្រុយស៊ែល រាជាណាចក្រប៊ែលហ្សិក កាលពីថ្ងៃសៅរ៍។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ បានចេញមកអះអាង ពីការហោះត្រឡប់ក្រោយវិញ របស់យន្ដហោះខាងលើ ដោយបញ្ជាក់ថា ម៉ាស៊ីនប្រតិកម្មម្ខាងរបស់យន្ដហោះ បានខូចខាត បន្ទាប់ពីបានជល់គ្នា ជាមួយសត្វស្លាបមួយក្បាល។
បើតាមអ្នកនាំពាក្យដដែល បានអះអាងថា ការហោះត្រឡប់មកចុះចតវិញ របស់យន្ដហោះ បានប្រព្រឹត្តិទៅ ដោយសុវត្ថភាព និងគ្មានហេតុភេទអ្វីកើតឡើងទេ ហើយការជល់គ្នា រវាងយន្ដហោះ និងសត្វស្លាប តែងកើតមានឡើងជាធម្មតា និងជារឿយៗ។
យន្ដហោះខាងលើ ត្រូវហោះទៅកាន់ក្រុង «Las Palmas» នៃប្រជុំកោះ «Canaries» [...]