កូនស្រីពៅរបស់អង់ជឺលីណា ជូលី នឹងរកបាន២២០០អ៊ឺរ៉ូ មួយសប្ដាហ៍
វីវីយ៉ែន ម៉ាឆឺលីន (Vivienne Marcheline) កូនស្រីតូចជាងគេ របស់តារាភាពយន្ដ អង់ជឺលីណា ជូលី (Angelina Jolie) និងប្រេដ ភីត (Brad Pitt) កំពុងតែដើរតាមលំអានរបស់ម្ដាយឪពុករបស់នាង។ អាយុទើបតែ៤ឆ្នាំ នាងទទួលបានមកសម្ដែង ជាតួធំជាងគេ នៅក្នុងភាពយន្ដមួយ ដែលនឹងអនុញ្ញាតអោយនាងតូច រកចំណូលបាន ២២០០អ៊ឺរ៉ូ (ប្រមាណជា ៣០២០ដុល្លាអាមេរិក) ក្នុងមួយសប្ដាហ៍។
នាងអង់ជឺលីណា ជូលី និងកូនៗ នៅកន្លែងកំសាន្ដ អាងចិញ្ចឹមត្រី នៅទីក្រុងឡុងដ៍។
គឺខាងម្ដាយរបស់នាងតូច តារាភាពយន្ដអន្តរជាតិដ៏ល្បី ជាអ្នកជម្រុញកូនស្រីរបស់ខ្លួន ដែលទើបនឹងមានអាយុ៤ឆ្នាំ អោយបោះជំហ៊ានទីមួយ ចូលទៅក្នុងពិភពភាពយន្ដ។ នាងនឹងបកស្រាយតួអង្គមួយ ជាម្ចាស់ក្សត្រីក្មេងម្នាក់ ឈ្មោះអូរ៉័រ (Aurore) នៅក្នុងភាពយន្ដនិទានមួយ [...]