ជប៉ុន ដំឡើងសាច់ដុំយោធាដាក់ចិន ដើម្បីការពារកោះមួយចំនួន
នៅក្នុងរដ្ឋធម្មនុញ្ញ សន្តិភាពនិយមរបស់ខ្លួន ដែលត្រូវបានអនុម័ត្រ ក្រោមការឃ្លាំមើល របស់សហរដ្ឋអាមេរិក (ដែលឈ្នះសង្គ្រាមលោក) កាលពីឆ្នាំ១៩៤៧ ប្រទេសជប៉ុនមិនត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់កងកម្លាំងទ័ព ដើម្បីដោះស្រាយ ការកើតទុក្ខមិនសុខចិត្តរបស់ខ្លួន ទល់នឹងបណ្ដារដ្ឋបរទេសនោះទេ។ ដូច្នេះ រាប់ពីពេលនោះមក ប្រទេសជប៉ុន ដែលក្លាយជារាជាណាចក្រ អាស្រ័យរដ្ឋធម្មនុញ្ញ មានភាពស្ទាក់ស្ទើរខ្លាំងណាស់ នៅពេលដែលមានគម្រោង ចង់បង្កើតអង្គភាពប្រយុទ្ធ ដ៏ជំនាញណាមួយនោះ។
ប៉ុន្តែនៅពេលនេះ ភាពស្ទាក់ស្ទើរទាំងនោះ ទំនងជាបានរលាយបាត់អស់ នៅចំពោះការបង្កើនឥទ្ធិពល និងកម្លាំងផ្នែកយោធា កាន់តែខ្លាំងឡើងៗ ពីសំណាក់ប្រទេសចិន ដែលជាមហាយក្សតំបន់។
កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន ប្រទេសជប៉ុន បានបង្កើតជាផ្លូវការ នូវអង្គភាពប្រយុទ្ធពិសេសមួយ ដែលមានទាហានចំនួន ២១០០នាក់ ក្នុងទម្រង់ជា «កងទ័ពស្វ័យការពារ» និងមានមូលដ្ឋាន នៅក្នុងខេត្ត [...]