កងទ័ពអាមេរិកសាកល្បងកាំភ្លើងឡេស៊័រ (Laser) ជាថ្មីទៀត (vdo)
ទាហ៊ានជើងទឹកអាមេរិក បានធ្វើការសាកល្បងជាថ្មីទៀត នូវអាវុធទំនើបថ្មីមួយ ដែលមានឈ្មោះជាភាសាអង់គ្លេសថា LaWS (Laser Weapon System = ប្រព័ន្ធអាវុធ ឡេស៊័រ) ដែលអាចបាញ់តំរង់ទិសដៅ ដោយប្រើកម្លាំងកម្ដៅដ៏ខ្លាំងមួយ។
ដោយសារការបាញ់បញ្ជូនកម្ដៅរាប់ម៉ឺនអង្សារចេញទៅ ប្រព័ន្ធអាវុធទំនើបថ្មីនេះ អាចធ្វើឲ្យរថយន្ដ ឬយានយន្ដផ្សេងៗរបស់បច្ចាមិត្តឆេះ ឬផ្ទុះពីចំងាយ បានដោយងាយ។
ប្រព័ន្ធអាវុធ LaWS ត្រូវបានបំពាក់ និងធ្វើការសាកល្បង នៅលើនាវាចម្បាំងដ៏ធំមួយ មានឈ្មោះថា USS Ponce ដែលកំពុងដាក់ពង្រាយនៅលើតំបន់ឈូងសមុទ្រ ពែរ្ស៍។ នាយទាហាទជើងទឹកអាមេរិកមួយរូប លោកឧត្តមសេនីយ៍ ម៉ាតជូរ ឃ្លូនឌើ (Matthew L. Klunder) បានថ្លែងឲ្យដឹងថា៖ «អាវុធឡេស៊័រ មានកម្លាំងខ្លាំងណាស់ មានតម្លៃថោក ហើយមានតួនាទីសំខាន់ជាទីបំផុត [...]